មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយមេ និងជួសជុលទំនប់ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងខេត្តស្វាយរៀង




ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានវិស្វកម្មចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេកន្លោងស្ថិតក្នុងខេត្តព្រៃវែង និងការងារជួសជុលទំនប់សណ្តអាងទឹកកៀនតាស៊ីវ(ជំហានទី២)ស្ថិតក្នុងខេត្តស្វាយរៀង។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញប្រឡាយមេកន្លោង រួមមាន៖ ទី១)ស្តារប្រឡាយមេប្រវែង ៧ ៥០០ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យសរុបចំនួន១៤កន្លែង គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបាន ១០០%។ ចំណែក គម្រោងជួសជុលទំនប់សណ្តអាងទឹកកៀនតាស៊ីវ(ជំហានទី២) រួមមាន៖ ទី១)ជួសជុលទំនប់សណ្តប្រវែង ៣ ៦០០ម៉ែត្រ និងទី២)សាងសង់សំណង់សិល្បការ្យសរុបចំនួន៥កន្លែង គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ១០០%។
សូមជម្រាបថា ប្រព័ន្ធប្រឡាយមេកន្លោងមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកពីទំនប់អាងទឹកស្នេហ៍មកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៣៥០ហិកតា ស្រូវប្រាំងលើកទី១ចំនួន ២៨០ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២៨០ហិកតា និងដំណាំរួមផ្សំចំនួន១០ហិកតា ជូនប្រជាពលរដ្ឋចំនួន២០៥គ្រួសារ ក្នុងភូមិចំនួន៥ នៃឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយឡែក ទំនប់សណ្តអាងទឹកកៀនតាស៊ីវទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកពីព្រែកព្រៃបន្ទាយសម្រាប់ស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៦៥០ហិកតា ស្រូវរដូវប្រាំងលើកទី១ចំនួន ២១០ហិកតា ស្រូវប្រាំងលើកទី២ចំនួន និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន១០ហិកតា ជូនប្រជាពលរដ្ឋប្រមាណចំនួន ១ ២៧០គ្រួសារ ក្នុងភូមិចំនួន៩ នៃឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងនៃនាយកដ្ឋានវិស្វកម្មត្រូវយកចិត្តទុកដាក់ការងារស្តារប្រឡាយ ជួសជុលទំនប់ និងការងារសាងសង់សំណង់បេតុងឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ព្រមទាំងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក ចុះផ្សព្វផ្សាយពីការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាសមិទ្ធផលនេះឱ្យមាននិរន្តរភាព ដើម្បីការប្រើប្រាស់បានយូរអង្វែង ៕






No comments:

Post a Comment

Pages