(ខេត្តកំពង់ធំ) លោអភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារសពលោកខេង សុឃីម ដែលជាក្រុមប្រឹក្សាឃុំចំណាលើ កាលពីថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤នេះ។
ក្នុងឱកាសនោះដែរ លោកបានសំដែងនូវសមានុចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខគ្រួសារសព ដែលបានបាត់បង់នូវប្ដី ឪពុក បងប្អូន សាច់ញាតិនិងមេគ្រួសារជាទីគោរពស្រឡាញ់ទាំងអាឡោះអាល័យហើយមិនអាចជួបគ្នាជារៀងរហូត។
ទន្ទឹមនឹងនេះលោកបានផ្តាំផ្ញើណែនាំភរិយាលោកខេង សុឃីម ត្រូវធ្វើខ្លួនឲ្យបានរឹងមាំដើម្បីជាសសរទ្រូងរបស់កូនៗជំនួសឪពុកផងហើយដើម្បីវាសនាអនាគតកូនចៅឲ្យបានរឹងមាំនិងត្រចះត្រចង់។
ជាចុងបញ្ចប់លោកបានណែនាំដល់អាជ្ញាធរឃុំចំណើលើត្រូវធ្វើការយកចិត្តទុកដាក់ដល់ក្រុមគ្រួសារសពលោកខេង សុឃីម ដែលជាការតបស្នងដឹងគុណដល់លោកដែលតែងតែ
គោរពស្រឡាញ់និងលះបង់សពបែបយ៉ាងក្នុងការប្រជាពលរដ្ឋជាពិសេសរដ្ឋបាលឃុំចំណើលើកន្លងមក។
សូមបញ្ជាក់ថា លោកខេង សុឃីម បានទទួលមរណភាពកាលពីរាត្រីថ្ងៃទី ១៦ខែតុលាឆ្នាំ ២០២៤ ដោយអត្តឃាត ហើយនៅក្នុងឱកាសនេះលោកអភិបាលស្រុកនិងសហការីបានចូលរួមរំលែកទុក្ខនូវថវិកា ១,៥៥០,០០០ រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ឆុន ក្រឹម
No comments:
Post a Comment