ត្រូវនឹងថ្ងៃទី ២៦ ខែ តុលាឆ្នាំ២០២៤ លោកជំទាវ ភុំ ផាន់ណាវី នឹងឯកឧត្តម ឱម ម៉ាក់ធារី រួមដំណើរជាមួយឯកឧត្តម អុិន ឃុន នឹងក្រុមការងារបានយកថ្នាំលាបជញ្ចាំង នឹងរបងហើយអោយពិនិត្យមើលពិដានដែលបាក់បែកខូចខាតអោយជួសជុលឡើងវិញទាំងអស់នៅស្នាក់ការបក្សឃុំ ដែលស្ថិតនៅក្នុង ស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន៥ ឃុំ
១- ឃុំ រស្មីសាមគ្គី
២- ឃុំ ហោងសំណំ
៣- ឃុំ តាសាល
៤- ឃុំ ត្រពាំងជោ
៥- ឃុំ សង្កែសាទប
ថវិការចំណាយក្នុងការទិញសំភារះមានដូចជា : ១-លេខកូដថ្នាំ២៧០៨៤ចំនួន១៩ធុងក្នុងមួយធុងតំម្លៃ៥៨ដូល្លារសរុបស្មើនឹង១១០២ដូល្លា
២-លេខកូដថ្នាំ១០២ចំនួន៥ធុងក្នុងមួយធុងតំម្លៃ៥៨ដូល្លាសរុប២៩០ដូល្លា
៣-រ៉ូឡូរុញថ្នាំចំនួន២៤រ៉ូឡូមួយតំម្លៃ១.៥ដូល្លាសរុប៣៦ដូល្លា
៤-ជក់លាបថ្នាំចំនួន២៤ ជក់មួយតំម្លៃ០.៥ដូល្លាសរុប១២ដូល្លា
សរុបថវិការក្នុងការចំណាយក្នុងការទិញសំភារះទាំងអស់ស្មើនឹង១៤៤០ដូល្លា។
ក្នុងពេលនោះផងដែលលោកជំទាវ ភុំ ផាន់ណាវី បានមានប្រសាន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានរំលឹកពីទុក្ខលំបាក របស់ប្រជាពលរដ្ឋស្រុកឱរ៉ាល់ដោយសារតែភ្លើងសង្គ្រាមផងដែរ។
ក្នុងនាម ក្រុមការងារចុះមូលដ្ឋានស្រុកឱរ៉ាល់មកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានលើកឡើងថា ស្រុកឱរ៉ាល់ គឺជាស្រុកមួយដែលទើបបញ្ចប់ភ្លើងសង្គ្រាម តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោក្នុងឆ្នាំ១៩៩៦ប៉ុណ្ណោះ។ ក្រោយបញ្ចប់ភ្លើងសង្គ្រាមហើយនោះ សម្តេចតេជោ ក៏បានដាក់ចេញគោលនយោបាយធ្វើសមាហរណកម្មតភ្ជាប់ស្រុកឱរ៉ាល់ទៅកាន់តំបន់ដទៃទៀត តាមរយៈការសាងសង់សង់ផ្លូវ ស្ពាន ការដោះមីន ជំរុញការវិនិយោគជាដើម។ តាមរយៈនយោបាយនេះហើយ ដែលធ្វើឱ្យស្រុកឱរ៉ាល់មានការអភិវឌ្ឍន៍ និងរីកចម្រើនដូចពេលបច្ចុប្បន្ន។
«នេះជាស្នាដៃ និងគុណតម្លៃនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលមិនអាចកាត់ថ្លៃបាននោះឡើយ។ ដូច្នេះហើយយើងត្រូវបន្តរួមគ្នាគាំទ្រការដឹកនាំរបស់សម្តេច តេជោហ៊ុន សែនប្រធានគណបក្យប្រជាជនកម្ពុជាដើម្បីបន្តនឹងទទួលបាននូវសុខសន្តិភាព និងជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ»។
No comments:
Post a Comment