ព្រៃវែង ៖ កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានបន្តចុះល្បាតចល័ត ធ្វើរដ្ឋបាលចំហទាំងពេលយប់ និងពេលថ្ងៃជាប្រចាំក្នុងមូលដ្ឋាន ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ តាមបណ្តាមូលដ្ឋាននានា ក្នុងភូមិសាស្រ្តសំខាន់ៗ និងបង្ការទប់ស្កាត់ ក៏ដូចជាបង្រ្កាបរាល់បទល្មើសផ្សេងៗឱ្យទាន់ពេលវេលាចៀសវាងមានករណីកើតឡើងជាយថាហេតុ ជាពិសេសគឺបទល្មើសគ្រឿងញៀន ចោរកម្ម និងក្មេងទំនើង ។
គូសបញ្ជាក់ផងដែរថា ក្រៅពីការងារបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការចុះល្បាតចល័ត និងធ្វើរដ្ឋបាលចំហ ត្រួតពិនិត្យតាម ភូមិ ឃុំ ស្រុក នៅក្នុងមូលដ្ឋាន កម្លាំងនគរបាលទូទាំងខេត្តព្រៃវែង បានអនុវត្តជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ទប់ស្កាត់រាល់បាតុភាពផ្សេងៗ និងអាចជួយអន្តរាគមន៍បានភ្លាមៗទាន់ពេលវេលា ៕
No comments:
Post a Comment