រដ្ឋបាលខេត្តតាកែវ៖នៅព្រឹកថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឈាង ឆុំ ប្រធានកិត្តិយស និងឯកឧត្ដម អិន អាន់ ប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព សាខាខេត្តតាកែវ ព្រមទាំងសមាជិក សមាជិកា ដែលបានឧបត្ថម្ភ ទឹកបរិសុទ្ធ ចំនួន ១០០កេស ជូនរដ្ឋបាលខេត្តតាកែវក្នុងការចូលរួមរៀបចំពិធីប្រណាំងទូកនាថ្ងៃទី០១-០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តតាកែវ។
កាយវិការ និងទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការចូលរួមអភិវឌ្ឍខេត្តតាកែវ ក៏ដូចជាសង្គមជាតិទាំងមូលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមរដ្ឋបាលខេត្តតាកែវ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ ចម្រុងចម្រើន ជានិច្ចនិរន្តរ៍ដល់លោក លោកស្រី សមប្រកបតែពុទ្ធពរ បួន ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
No comments:
Post a Comment