(ខេត្តកំពង់ធំ)៖ តាមសំណូមពររបស់គណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តក្រសាំងមានជ័យ ស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស៊ីម៉ង់តិ៍ចំនួនពីរតោន ទៅប្រគេនព្រះសង្ឃ និងជូនគណៈកម្មការអាចារ្យវត្ត ដើម្បីចូលរួមចំណែកក្នុងការកសាងផ្លូវបេតុង និងសមិទ្ធផលនានានៅវត្តក្រសាំងមានជ័យ ស្ថិតនៅក្នុងឃុំសានគរ ស្រុកកំពុងស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដើម្បីចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយត្រូវបានប្រជាពលរដ្ឋជាង ៩០% គោរពប្រតិបត្តិ ដែលបច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនាមានការរីកចម្រើន ក្រោមដំបូលសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហេីយមកដល់ពេលនេះមានព្រះសង្ឃគង់នៅជាង៧ម៉ឺនអង្គ និងមានវត្តអារាមជាង៥ពាន់ វត្ត នៅទូទាំងប្រទេស ។
ព្រះតេជគណ បូ សារីម ព្រះគ្រូ ចៅអធិការវត្តក្រសាំងមានជ័យ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងសហការីទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ នាពេលកន្លង ទៅ និងបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនានាជាច្រើន នៅក្នុងទីអារាមវត្តក្រសាំងមានជ័យ ស្ថិតនៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំនេះ និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រវត្តិការសឹករងកំពង់ធំ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ
No comments:
Post a Comment