រដ្ឋបាលខេត្តកំពង់ធំ៖ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តកំពង់ធំ៖ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨




(កំពង់ធំ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្ដីពីការអនុវត្តគោលនយោបាយ "ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព" ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត អានរបាយការណ៍បូកសរុបលទ្ធផលការចាត់តាំងអនុវត្តគោលនយោបាយ"ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព" រយៈពេល ០៩ ខែ ឆ្នាំ២០២៤ រួចមក ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា កម្លាំងប្រជាការពារ ជាកម្លាំងដែលមិនអាចខ្វះបាន នៅក្នុងការសហការជួយដល់កម្លាំងនគរបាលមូលដ្ឋាននៅក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ ភូមិឃុំសង្កាត់មានសុវត្ថិភាព ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះដើម្បីធានាដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមដំបូលសន្តិភាព។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ប្រាកដណាស់ថា មានតួនាទីសំខាន់នៅក្នុងការអនុវត្តកិច្ចការងារនេះ ប៉ុន្តែគេក៏មិនត្រូវមើលរំលងកម្លាំងប្រជាការពារនោះដែរ ព្រោះពួកគាត់បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុត សំអន មានប្រសាសន៍លើកឡើងថា ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ពីឆ្នាំ ២០២៤ដល់ឆ្នាំ២០២៨ បានបង្ហាញអំពីជំហានជាយុទ្ធសាស្ត្រ ដែលក្រសួងមហាផ្ទៃត្រូវអនុវត្តក្នុងរយៈពេល៥ ឆ្នាំខាងមុខ ដើម្បីបំពេញតួនាទីជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការអនុវត្ត គ.ភ.ឃ.ស.។ លើសពីនេះទៀត ឯកឧត្តម អ៊ុន សំអន បានជម្រុញដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងសាធារណជន នឹងបន្តកិច្ចសហការ ផ្តល់ការគាំទ្រ និងចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់ក្រសួងមហាផ្ទៃ ក៏ដូចជាការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកាន់តែសកម្ម ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្តម អ៊ុត សំអន  លើកឡើងអំពីគោលការណ៍ទាំង ០៩ ផ្នែក ដែលដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្ត្រ រួមមាន: ១-សេចក្ដីផ្ដើម, ២-ក្របខ័ណ្ឌយុទ្ធសាស្ត្រ, ៣-សកម្មភាព, ៤-យុទ្ធសាស្ត្រ សម្រាប់អនុវត្តផែនការ, ៥-យន្តការសម្រាប់អនុវត្ត, ៦-ការពិនិត្យវាយតម្លៃ, ៧-ការគ្រប់គ្រងហានីភ័យ៨-គម្រោងថវិកា នៃការប៉ាន់ស្មាន, ៩-សន្និដ្ឋាន។ អត្ថបទរដ្ឋបាលខេត្តកំពង់ធំ។





























No comments:

Post a Comment

Pages