ទីប្រឹក្សាធនាគារជាតិអញ្ជើញពិនិត្យមើលវឌ្ឍនភាពសាងសង់អគារសិក្សានិងមន្ទីរពេទ្យនៅស្រុកស្ទោង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ទីប្រឹក្សាធនាគារជាតិអញ្ជើញពិនិត្យមើលវឌ្ឍនភាពសាងសង់អគារសិក្សានិងមន្ទីរពេទ្យនៅស្រុកស្ទោង




(ខេត្តកំពង់ធំ ): លោកហ៊ាន គឹមសឿន ទីប្រឹក្សាធនាគារជាតិ តំណាងលោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញពិនិត្យមើលវឌ្ឍនភាព សាងសង់អគារសិក្សា១ខ្នងនៅវិទ្យាល័យជា ស៊ីមប្រឡាយ និងអគារមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្តដល់ក្រុមជាង ត្រូវធ្វើសំណង់ទាំងនេះប្រកបដោយបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែងនិងប្រព្រឹត្តទៅបានតាមការកំណត់ដើម្បីឆ្លើយតបទៅនឹងគុណភាពសិក្សានិងកំណើនសិក្សានុសិស្សនៅវិទ្យាល័យជា ស៊ីមប្រឡាយ និង
តម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង។

ជាមួយគ្នានេះ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារធនាគារជាតិជាពិសេស លោកជា  ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនិងបណ្ឌិតជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពនិងតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្សនិងមន្ទីរពេទ្យនៅក្នុងស្រុកស្ទោង។

សូមបញ្ជាក់ថាអគារសិក្សានៅវិទ្យាល័យជាស៊ីមប្រឡាយ មានទទឹង ៩ម៉ែត្រ បណ្ដោយ ៥៤ម៉ែត្រចែកចេញជា ១២បន្ទប់ ហើយអគារនៅមន្ទីរពេទ្យបង្អែកស្ទោងមានទទឹ១៨ម៉ែត្រ ណ្តោយ៤៥ម៉ែត្រចែកចេញជា២៨បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសិក្សានិងមន្ទីរពេទ្យផងដែរ ដែលជាអំណោយនិងជាចំណង់ដៃដ៏ថ្លៃថ្លារបស់លោកជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជានិងអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។




















No comments:

Post a Comment

Pages