សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អំណោយរបស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាមរយ:អាជ្ញាធរខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋ ចំនួន ៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងឃុំផាត់សណ្តាយ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អំណោយរបស់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា តាមរយ:អាជ្ញាធរខេត្តកំពង់ធំ ចែកជូនប្រជាពលរដ្ឋ ចំនួន ៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាត នៅក្នុងឃុំផាត់សណ្តាយ




(កំពង់ធំ)÷ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល និងនាំយកអំណោយប្រព័ន្ធស្បៀងបម្រុងកម្ពុជា របស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ប្រជាពលរដ្ឋ ចំនួន ៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តម នួន ផារ័ត្ន បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ហើយការផ្តល់ស្បៀងអាហារថ្ងៃនេះ គឺមិនបានបែងចែកវណ្ណៈពណ៌សម្បុរ ឬប្រកាន់បក្សនយោបាយអ្វីឡើយ គឺផ្តល់ជូនគ្រួសារជួបការលំបាកពិតប្រាកដជាក់ស្តែង

ឯកឧត្តម នួន ផារ័ត្ន បានក្រើនរំលឹកដល់មន្ត្រីជំនាញទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត និងការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុង ជាដើម។ លើសពីនេះទៀត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវបង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ថែរក្សាសុខភពឱ្យបានល្អ ចៀសវាងកុំឱ្យមានជំងឺប៉ះពាល់ដល់សុខភាព ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានបញ្ជាក់ថា ឃុំផាត់សណ្តាយ ជាឃុំមួយក្នុងចំណោមឃុំទាំង១១ នៃ ស្រុកកំពង់ស្វាយ ឃុំនេះមានភូមិសាស្ត្រស្ថិតនៅក្នុងតំបន់បឹងទន្លេសាប ដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១.២៨២ គ្រួសារ ដែលរស់នៅពឹងផ្អែកលើការប្រកបមុខរបរនេសាទ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន៧០៤គ្រួសារ ដែលមានជីវភាពខ្វះខាតទទួលបានអំណោយក្នុង០១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ត្រីខកំប៉ុង០១យួរទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និង ទឹកបរិសុទ្ធ០១កេសផងដែរ។ អត្ថបទលោក ធូ កែវមុន្នី




















No comments:

Post a Comment

Pages