សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តវិធានការនិរន្តរាយ និងការផ្សព្វផ្សាយការអនុវត្តនីតិវិធីពាក់ព័ន្ធមន្រ្តីនគរបាលយុត្តិធម៌ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តវិធានការនិរន្តរាយ និងការផ្សព្វផ្សាយការអនុវត្តនីតិវិធីពាក់ព័ន្ធមន្រ្តីនគរបាលយុត្តិធម៌

 



(កំពង់ធំ)÷ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងការអនុវត្តវិធានការនិរន្តរាយ និងការផ្សព្វផ្សាយការអនុវត្តនីតិវិធីពាក់ព័ន្ធមន្រ្តីនគរបាលយុត្តិធម៌ ក្រោមអធិបតីភាពឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូង និងឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការផ្សព្វផ្សាយការអនុវត្តនីតិវិធីពាក់ព័ន្ធមន្រ្តីនគរបាលយុត្តិធម៌ មានការចូលរួមពីសំណាក់លោកអនុប្រធាន លោក-លោកស្រីចៅក្រម លោក-លោកស្រីព្រះរាជអាជ្ញារង លោកប្រធានលេខាធិការដ្ឋាន ព្រមទាំងមន្រ្តីនគរបាលយុត្តិធម៌ ស្នងការដ្ឋាននគរបាល កងរាជអាវុធហត្ថ មន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ធំ មានអ្នកចូលរួមសរុបចំនួន១៤០នាក់។

 ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្កកំពង់ធំ មានមតិសំណេះសំណាល និងចំណាប់អារម្មណ៍ ចំពោះការអញ្ជើញចូលប្រជុំរបស់មន្រ្តីនគរបាលយុត្តិធម៌ ដែលនឹងត្រូវទទួលបានការផ្សព្វផ្សាយអំពីនីតិវីធីនៃការអនុវត្តក្នុងបទបង្ហាញរបស់លោកស្រី ថ្លាង ផាណែត ចៅក្រមសាលាដំបូង និងស្នើសុំឱ្យមានការលើកឡើងចំពោះចំណុចសំខាន់ៗដែលជាបញ្ហាប្រឈមក្នុងការអនុវត្ត ដើម្បីរួមគ្នាដោះស្រាយក្នុងកិច្ចប្រជុំ។

ឯកឧត្តម ផូង វណ្ណ ប្រធានសាលាដំបូងខេត្តកំពង់ធំ មានមតិសំណេះសំណាល និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌កន្លងមក។ មន្រ្តីនគរបាលយុត្តិធម៌ទាំងអស់ត្រូវមានចំណេះដឹងទូលំទូលាយ ​ព្យាយាមអភិវឌ្ឍសមត្ថភាពបន្ថែម និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ។

នៅក្នុងកិច្ចប្រជុំផ្តោតសំខាន់លើការអនុវត្តវិធានការនិរន្តរាយ(ដីកាបង្គាប់ឱ្យនាំខ្លួន និងដីកាបង្គាប់ឱ្យចាប់ខ្លួន)ដែលមានបញ្ហាប្រឈមមួយចំនួនដូចជា៖ ១.ការបញ្ជូនដីកាៈ មានដីកាមួយចំនួនមិនបានបញ្ជូនទៅស្ថាប័នជំនាញដើម្បីអនុវត្ត (ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងកងរាជអាវុធហត្ថខេត្តកំពង់ធំ ជាស្ថាប័នជំនាញ) ពិបាកក្នុងគ្រប់គ្រងការអនុវត្តដីកា។ ២.ផលវិបាកក្នុងការអនុវត្តដីកាចាស់ដែលបានចេញតាំងពីឆ្នាំ១៩៩០-២០០០។ ៣.មធ្យោបាយ និងសម្ភារៈក្នុងការអនុវត្ត។ ៤.ការកើនឡើងនៃដីកាបង្គាប់ឱ្យចាប់ខ្លួន(ដីកាបង្គាប់ឱ្យចាប់ខ្លួនក្នុងដំណាក់ស៊ើបសួរ និងដំណាក់កាលជំនុំជម្រះ)។

ឯកឧត្តមព្រះរាជអាជ្ញា មានមតិជាដំណោះស្រាយរួម៖ ស្នើសុំមន្រ្តីទទួលបន្ទុកអនវត្តដីកា ត្រូវត្រួតពិនិត្យឡើងវិញចំពោះដីកាចាប់ខ្លួនទាំងអស់ ចំពោះដីកាដែលអាចអនុវត្តបាន និងដីកាដែលមិនអាចអនុវត្តបាន ដើម្បីកាត់បន្ថយការកើនឡើងនៃដីកាចាប់ខ្លួន និងការអនុវត្តជាន់គ្នា ត្រូវរាយការណ៍ជាប្រចាំចំពោះលទ្ធផលនៃការអនុវត្តដីកាមកកាន់តុលាការ។

ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ធំ បានបូកសរុបនិងបិទកិច្ចប្រជុំ ដោយបានកោតសរសើរនូវកាខំប្រឹងប្រែងស្វែងយល់និងលើកឡើងនូវបញ្ហាប្រឈមជាច្រើនរបស់អស់លោក-លោកស្រីជាមន្រ្តីនគរបាលយុត្តិធម៌ ហើយទទួលបាននូវដំណោះស្រាយនិងបទពិសោធល្អៗយកទៅអនុវត្តនាឆ្នាំបន្តទៀត និងសង្ឃឹមថាផ្តល់កិច្ចសហការបានល្អប្រសើរ ក្នុងការចូលរួមចំណែក នៃការអនុវត្តនីតិវិធីរបស់តុលាការ។ អត្ថបទសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ



















No comments:

Post a Comment

Pages