(ខេត្តកំពង់ធំ) : លោក យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោក និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានអញ្ជើញជាអធិបតីភាព ក្នុងវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរុងរឿង នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅវត្តបទុម។
លោកបានបញ្ជាក់បន្ថែមថាអាជ្ញាធរឃុំរុងរឿងត្រូវតែច្បាស់ការក្នុងការ អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនថាតើអ្វីដែលជាសមត្ថភាពផ្ទាល់របស់ឃុំ ដៃគូអភិវឌ្ឍន៍នានាថ្នាក់ជាតិ ចៀសវាងនូវការលើកទម្រោងអភិវឌ្ឍន៍ជាន់គ្នា។
លើសពីនេះទៀតក្នុងនាមក្រុមការងារ ត្រូវតែព្យាយាមដោះស្រាយបញ្ហាបែបវិជ្ជមាន រាល់បញ្ហា សំណូមពរ និងតម្រូវការ ដែលប្រជាពលរដ្ឋត្រូវការនិងចង់ឲ្យក្រុមការងារជួយដោះស្រាយ តាមស្ថានភាពជាក់ស្ដែងជាពិសេសគឺរួបរួមសហការជាមួយប្រជាពលរដ្ឋនិងគ្រប់ភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍន៍ឃុំរុងរឿងឲ្យកាន់តែប្រសើរឡើង ដែលសមស្របតាមគោលនយោបាយរាជរដ្ឋាភិបាលអាណត្តិទី ៧នេះ។
ជាមួយគ្នានេះលោក សាយ គឹមឡម អភិបាលស្រុកស្ទោងបានជំរុញដល់អាជ្ញាធរឃុំរុងរឿងត្រូវសហការជាមួយអាជ្ញាធរឃុំព្រះដំរី ឱ្យអស់ពីលទ្ធភាពក្នុងការបូមទឹក ពីអាងទឹក៣០កញ្ញាមកស្រោចស្រពសង្គ្រោះស្រូវកសិករនៅក្នុងឃុំ កំពុងខ្វះខាតនិងដង្ហើយហៅការសង្គ្រោះឲ្យបានទាន់ពេលវេលា។
លើសពីនេះទៀតលោកបានលើកទឹកចិត្តដល់អាជ្ញាធរឃុំរុងរឿងត្រូវ ពង្រឹងតួនាទីភារកិច្ចរបស់ខ្លួន ឱ្យសមស្របតាមច្បាប់ស្តីពីការគ្រប់គ្រងឃុំសង្កាត់ និងបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀតដល់សុខទុក្ខ សុខុមាលភាព ជីវភាព តម្រូវការ កង្វល់ បញ្ហាប្រឈមនានា ពុកម៉ែបងប្អូនប្រជាពលរដ្ឋជាពិសេសពុកម៉ែបងប្អូនដែលកំពុងមានបញ្ហាដើម្បីបានដោះស្រាយនិងឆ្លើយតបជូនគាត់ ។
ជាចុងបញ្ចប់លោក សាយ គឹមឡម បានណែនាំដល់មន្ត្រីក្រោមឱវាទ និងអាជ្ញាធរឃុំរឿងយើងត្រូវទទួលយកការរិះគន់ស្ថាបនាពី សាធារណៈជននិងប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ដើម្បីជួយឆ្លើយតបនិងផ្តល់សេវា ជូនគាត់ប្រកបដោយ ប្រសិទ្ធភាព។
No comments:
Post a Comment