ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ព្រះដំរី ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារក្រីក្រជនពិការនិងចាស់ជរា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ព្រះដំរី ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារក្រីក្រជនពិការនិងចាស់ជរា




ខេត្តកំពង់ធំ៖លោក មុយ មុនិន្ទ ប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះដំរី ស្រុកស្ទោង ណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីព្រមទាំងលោកអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះឃុំព្រះដំរី កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នៅវត្តប្រាសាទពេជ្ររង្សី។

ក្រៅពីការ ដោះស្រាយរាល់សំណូមពរនិងតម្រូវការប្រជាពលរដ្ឋនៅក្នុងឱកាសនេះ លោកបានបញ្ជាក់បន្ថែមថាការអភិវឌ្ឍន៍មូលដ្ឋានគឺផ្ដើមចេញពីការរួបរួមសហការគ្នាទាំងអាជ្ញាធរមូលដ្ឋានអង្គភាពជំនាញពាក់ព័ន្ធក៏ដូចជាក្រុមការងារទើប អាចឆ្លើយតប ជាក់ស្ដែងចំពោះមូលដ្ឋាន ហើយជាការអភិវឌ្ឍន៍ពិតប្រាកដ។

លើសពីនេះក្នុងនាមប្រធានក្រុមការងារ លោកនឹងជួយកសាងនូវប្រឡាយទឹកមួយខ្សែដែលនឹងជួយដល់ប្រព័ន្ធស្រោចស្រពស្រែស្រូវកសិករនៅក្នុងឃុំព្រះដំរីនិងឃុំផ្សេងៗឲ្យកាន់តែមានវិសាលភាពនិងភាពធានាលារស្រោចស្រពឱ្យកាន់តែល្អប្រសើរជាងមុន។

លើសពីនេះទៀតលោកសាយ គឹមឡម អភិបាលស្រុកស្ទោងបានព្រមានធ្ងន់ៗដល់សេវាករអគ្គិសនីព្រះដំរី ឲ្យកែប្រែឥរិយាបទអវិជ្ជមានមួយចំនួនក្នុងការ ផ្ដល់សេវានិងប្រាស្រ័យទាក់ទងជាមួយអ្នកប្រើប្រាស់ក៏ដូចជា ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការហៅឲ្យជួយដោះស្រាយបញ្ហាផ្សេងៗជាពិសេសបញ្ហាអគ្គិសនីដែលពួកគាត់បានជួបប្រទះឲ្យបានឆាប់រហ័សនិងមានជំនឿទុក្ខចិត្ត។

ទន្ទឹមនឹងនេះលោកបានជំរុញនិងលើកទឹកចិត្តដល់អាជ្ញាធរឃុំ ត្រូវផ្ដល់សេវាទូទៅ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្ដល់បណ្ណសមធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាប់ភាពនិងមានការជ្រោមជ្រែងតាមដានដោយផ្ទាល់ពីក្រុមប្រឹក្សាឃុំ។

បន្ថែមពីនេះទៀតលោក សាយ គឹមឡម បានណែនាំយ៉ាងម៉ឺងម៉ាត់បំផុតដល់អាជ្ញាធរឃុំត្រូវពិនិត្យមើលលទ្ធភាពជាក់ស្ដែងក្នុងការជួយបូបសង្គ្រោះស្រែស្រូវកសិករដែលកំពុងរងគ្រោះដោយការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា

ជាចុងបញ្ចប់លោកណែនាំដល់អាជ្ញាធរឃុំព្រះដំរីត្រូវសិក្សាឲ្យបានច្បាស់លាស់ ថែមទៀតក្នុងការកសាងប្រឡាយទឹកមេដែលចេញពីអាង ៣០កញ្ញាផ្ទាល់ក្នុងការស្រោចស្រពឃុំព្រះដំរីនិងឃុំផ្សេងៗទៀត។




















No comments:

Post a Comment

Pages