រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

រដ្ឋបាលខេត្តកំពត រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥




ខេត្តកំពត៖នៅព្រឹកថ្ងៃទី២២​ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពត​ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម តាក​ ហាប់​ ប្រធានក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ឯកឧត្តមបណ្ឌិត ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃក្រុមកាងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត។

ក្នុងពិធីបើកសន្និបាតនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុកទាំង៩ ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង៩៣ ព្រមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបថា អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត ត្រូវបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ, ចំពោះពិធីបិទសន្និបាត នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត​ ៕




























No comments:

Post a Comment

Pages