លោក ថន ពុទ្ធា និងកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលបានធ្វើសកម្មភាពពង្រើកផ្ទៃដីកសិកម្ម ចំណុចបង្គោលកី តំបន់វាលស្រង៉ែ ភូមិខ្សាចជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ថន ពុទ្ធា និងកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យ១នាក់ ដែលបានធ្វើសកម្មភាពពង្រើកផ្ទៃដីកសិកម្ម ចំណុចបង្គោលកី តំបន់វាលស្រង៉ែ ភូមិខ្សាចជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ


 


(កំពង់ធំ)÷ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ប្រចាំនៅទីបញ្ជាការស្រាល ភូមិខ្សាច់ជីរស់ ឃុំកំពង់គោ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរងស្រុក និងជាប្រធានទីបញ្ជាការស្រាល បានចុះធ្វើការទប់ស្គាត់ និងបង្រ្កាបបទល្មើស ការរុករានទន្ទ្រានដីព្រៃលិចទឹក និងការពង្រីកផ្ទៃដីកសិកម្ម នៅទីតាំងដីតំបន់៣ (ក្រៅតំបន់កាត់ឆ្វៀល) ខាងលិចចំណុចបង្គោលកី ស្ថិតក្នុងសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លទ្ធផលអនុវត្ត បានរកឃើញប្រជាពលរដ្ឋអាស្រ័យផលលើដីក្រៅតំបន់កាត់ឆ្វៀល ចំនួន០១ករណី និងធ្វើការឃាត់ខ្លួនជនស្ស័យបានចំនួន០១នាក់ឈ្មោះ សូ ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រសនៅភូមិត្រពាំងជ័រ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ដែលបានធ្វើសកម្មភាពពង្រើកផ្ទៃដីកសិកម្ម ក្រៅតំបន់កាត់ឆ្វៀល ចំណុចបង្គោលកី យាមការលេខ (458787,1396365) តំបន់វាលស្រង៉ែ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។ ហើយជនសង្ស័យ ត្រូវបានកម្លាំងជំនាញសង្កាត់រដ្ឋបាលជលផលកសាងសំណុំរឿង ដើម្បីប្រគល់ជូនសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។ អត្ថបទរដ្ឋបាលស្រុកកំពង់ស្វាយ










  

No comments:

Post a Comment

Pages