ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ផ្តល់អំណោយដល់ ជូនដល់កញ្ញា ពៅ បូផា ដែលមានពិកាភាព ជីវភាពខ្វះខាត រស់នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ផ្តល់អំណោយដល់ ជូនដល់កញ្ញា ពៅ បូផា ដែលមានពិកាភាព ជីវភាពខ្វះខាត រស់នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត




ខេត្តកំពត ៖ នាថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២៥នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពីឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានចាត់ឲ្យលោក អ៊ឹម វីរៈ និងក្រុមការងារ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌  ជូនដល់កញ្ញា  ពៅ បូផា ដែលមាន ពិកាភាព (ពិកាភ្នែក) ជីវភាពខ្វះខាត រស់នៅភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។


នាឱកាសនោះ លោក អ៊ឹម វីរៈ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។


ក្នុងឱកាសនោះដែរលោក អ៊ឹម វីរៈ និងក្រុមការងារ ក៏បានលើកទឹកចិត្តដល់គ្រួសារទាំងអស់ មិនត្រូវអស់សង្ឃឹមឡើយ ត្រូវខិតខំប្រកបរបរចិញ្ចឹមជីវិត តាមលទ្ធភាពរបស់ខ្លួន ក្រោមម្លប់នៃសុខសន្តិភាពរបស់រាជរដ្ឋាភិបាល ដឹកនាំដោយមន្ត្រីរបស់ គណបក្សប្រជាជនកម្ពុជា ។ 


អំណោយរបស់សម្តេចផ្ដល់ជូនទទួលបាន៖ អង្ករ ៥០គីឡូក្រាម ,មី ២កេស ,ត្រីខ ០១យួរ ,ទឹកត្រី ១យួរ ,ស្ករស ១គីឡូក្រាម ,ប៊ីចេង ១គីឡូក្រាម ,អំបិល ១គីឡូក្រាម  និងថវិកាចំនួន ៣០ម៉ឺនរៀល។




No comments:

Post a Comment

Pages