ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងសង្គ្រោះស្រូវប្រាំងដែលខ្វះខាតទឹកឱ្យអស់ពីលទ្ធភាព - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម គន់ គីម ណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវតាមដាននិងសង្គ្រោះស្រូវប្រាំងដែលខ្វះខាតទឹកឱ្យអស់ពីលទ្ធភាព

 



(កំពង់ធំ): ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដូច្នេះនៅក្នុងឱកាសដែលលោក អញ្ជើញចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវរបស់កសិករដែលខ្វះទឹកស្រោចស្រព និងខូចខាតជាង៣រយហិចតា ស្ថិតក្នុង ឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៥។

លោកបញ្ជាក់បន្ថែមថា អាជ្ញាធរគ្រប់មូលដ្ឋានត្រូវធ្វើការតាមដាននិងបូមទឹកស្រោចស្រពសង្គ្រោះស្រែស្រូវកសិករឱ្យបានទាន់ពេលវេលានៅពេលដែលមានប្រភពទឹកស្រោចសព្វគ្រប់គ្រាន់ដើម្បីសង្គ្រោះនិងបង្កើនទិន្នផលស្រូវកសិករថែមទៀត ហើយមិនត្រូវឱ្យស្រែកសិករណាម្នាក់រងខូចខាតដែលមានប្រភពទឹកហើយអាជ្ញាធរពុំបានដឹងឬមិនបានជួយបូមសង្គ្រោះនោះឡើយ។

ទន្ទឹមនឹងនេះ លោកពិតជាមានការសោកស្ដាយយ៉ាងខ្លាំងជាមួយប្រជាកសិករ ៤ភូមិនៅក្នុងឃុំសំព្រោជដែលមានស្រែសរុបជាង៣រយហិចតាដែលកំពុងខ្វះខាតទឹកស្រោចស្រពហើយពុំមានប្រភពទឹកក្នុងការបូមសង្គ្រោះឱ្យបានទាន់ពេលវេលាដែល ប្រឈមនឹងការខូចខាតឬស្វិតស្រពោនពុំទទួលបានផល ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពពួកគាត់យ៉ាងខ្លាំង។

លើសពីនេះលោកបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបង្កើតគណៈកម្មការចម្រុះក្នុងការគ្រប់គ្រងអាងទឹកនិងធ្វើការណែនាំដល់ម្ចាស់អាងស្តុកទឹកទាំងអស់ត្រូវទុកអាងសម្រាប់ស្តុកទឹកនិងបញ្ឈប់ការធ្វើស្រូវប្រាំងនៅក្នុងអាងដែលជាហេតុនាំឱ្យខ្វះខាតទឹកក្នុងការដាក់ស្រោចស្រែស្រូវយ៉ាងច្រើនថែមទៀត

លើសពីនេះទៀតលោកបានសន្យានឹងផ្ដល់ពូជដល់កសិករទាំងបួនភូមិសម្រាប់ព្រោះស្ដារឡើងវិញនៅពេលដែលមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចប្រជាកសិករបានឡើងវិញ។

សូមបញ្ជាក់ថាប្រជាកសិករខាងលើមាន៤ភូមិគឺ ភូមិពៃចំបក់ខ្ពស់ ដូនល្អ អូររំចេក ដែលសរុបមានស្រែ៣៤០ហិចតា ដែលទើបមានអាយុកាល៦០ ថ្ងៃ  ហើយមានគ្រួសារសរុប២២៣គ្រួសារ ។



















No comments:

Post a Comment

Pages