ពិធីក្រុងពាលីបេីកការដ្ឋានលេីការងារអនុគម្រោងសាងសង់ទីលានទុកដាក់សម្រាមក្រុងបាវិត​ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីក្រុងពាលីបេីកការដ្ឋានលេីការងារអនុគម្រោងសាងសង់ទីលានទុកដាក់សម្រាមក្រុងបាវិត​ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ

 ​



ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០២៥នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្តីសុខបេីកការដ្ឋានលេីការងារអនុគម្រោងសាងសង់ទីលានទុកដាក់សម្រាមក្រុងបាវិត​ នៃគម្រោងទីក្រុងគួរឲ្យចង់រស់នៅ​ ស្ថិតនៅភូមិច្រកម្ទេស​ សង្កាត់ច្រកម្ទេស​ ក្រុងបាវិត​ ខេត្តស្វាយរៀង។ 


ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម​អភិបាលរងខេត្ត​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត​ តំណាងទីប្រឹក្សាបច្ចេកទេសទទួលបន្ទុកគម្រោង​ADB លោកប្រធានមន្ទីរបរិស្ថានខេត្ត​ លោកប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត​ និងមន្ត្រីPIU ចំណុះមន្ទីរ​ លោកអភិបាល​ គណៈអភិបាលក្រុងបាវិត​ និងមន្ត្រីPIU ចំណុះសាលាក្រុង​បាវិត លោកនាយកទីចាត់អន្តរវិស័យសាលាខេត្ត​ លោកនាយក​ នាយករង​ ទីចាត់ការរដ្ឋបាលសាលាខេត្ត​ លោកប្រធានក្រុមប្រឹក្សាក្រុង​ សមាជិកក្រុមប្រឹក្សាក្រុង​ លោកចៅសង្កាត់ទាំង៥ក្នុងក្រុងបាវិត​ កងកម្លាំង៣ក្រុង​បាវិត ព្រមទាំងប្រជាពលរដ្ឋជាច្រេីនរូបទៀត។ 


ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា​ បានចុះហត្ថលេខាជាមួយ ADB លើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងនេះនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១  មានចំនួន ១៩៣,២០ លានដុល្លារអាមេរិក ក្នុងនោះមាន ឥណទានសម្បទានពី ADB ចំនួន១៨០  លានដុល្លារអាមេរិក និងការចូលរួមជាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣,២០ លានដុល្លារអាមេរិក​ ហេីយមានរយៈពេលអនុវត្តជាង ៦ឆ្នាំ ចូលជាធរមាននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៨។ ទន្ទឹមនេះ​ ភ្នាក់ងារប្រតិបត្តិគម្រោង សម្រាប់គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឲ្យចង់រស់នៅ   គឺជាក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវអនុវត្តអនុគម្រោងចំនួន៥ ក្នុងនោះ​ ២អនុគម្រោងស្ថិតក្នុងក្រុងបាវិត​ និង២អនុគម្រោងទៀតស្ថិតក្នុងក្រុងប៉ោយប៉ែត និងក្នុងក្រុងកំពត។


សូមជម្រាបជូនផងដែរថា​ ទីលានទុកដាក់សំរាមដែលគ្រោងនឹងសាងសង់នេះមានផ្ទៃដីទំហំ ២១ ហិចតា គម្រោងនឹងបែងចែកដីប្រើប្រាស់ជា២ផ្នែកធំៗគឺ៖

ផ្នែកទី១៖ សាងសង់រណ្តៅចាក់សំរាមចំនួន៥ រណ្តៅ និងប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ចេញពីសំណល់ ។

ផ្នែកទី២៖ សាងសង់ប៉ុស្តិសន្តិសុខ និងស្លាកសញ្ញាគម្រោង ធុងស្តុកសំណល់រាវនិង ស្ពានថ្លឹងទម្ងន់ និងការិយាល័យ ផ្លូវចូលទីតាំងគម្រោង និងផ្លូវក្នុងទីតាំងគម្រោង ប្រព័ន្ធលូបង្ហូរ អណ្តូងត្រួតពិនិត្យគុណភាពទឹក កន្លែងចំណត កន្លែងចែកចាយ និងផ្គត់ផ្គង់អគ្គិសនី អគាររដ្ឋបាល កន្លែងហូបហារ និងកន្លែងសម្រាក កន្លែងញែកសំរាម កន្លែងរៀបចំធ្វើជីកំប៉ុស  ធុងទឹកភ្លៀង កន្លែងផលិតហ្គាស ស្រះទឹកភ្លៀង ទីកន្លែងបន្ថែមសម្រាប់ទីលានញែកសំរាម កន្លែងសម្អាតរថយន្ត របង និងសួនច្បារដែលមានដាំដើមឈើជាដេីម។ 


ការអនុវត្តនៃគម្រោងខាងលេីនេះ​ គឺបានចូលរួមលើកកម្ពស់សោភ័ណភាពក្រុងបាវិត ក្នុងការប្រគួតប្រជែងទីក្រុងស្អាត ដោយប្រែក្លាយទីក្រុងទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចតាមរយៈកែលម្អហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្រុង និងពង្រឹងសមត្ថភាពស្ថាប័នរបស់អាជ្ញាធរខេត្ត និងមូលដ្ឋាន។











No comments:

Post a Comment

Pages