ខេត្តកំពត៖ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំ អង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ទទួលសំណើ និងសំណូមពរ ពីប្រជាពលរដ្ឋស្ថិតនៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី នៃខេត្តកំពត។
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅផ្ទះលោកតា សុខ សែត ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី ដោយមានការអញ្ជើញចូលរួមពី លោក សេង សារី លោក ឈាង មីណា លោក ហេង ងួនស្រ៊ុន អភិបាល នៃគណៈអភិបាលស្រុកជុំគិរី និងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៤៥ នាក់ស្រី ១៦នាក់ ក្នុងមូលដ្ឋានឃុំស្រែចែងព្រមទាំងគណៈអធិបតី សមាជិកសមាជិកាជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្តើម លោក ផ្លូម មុន្នីវឌ្ឍនា សមាជិក នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្រែចែង បានអានរបៀបវាររៈជូនដល់អង្គវេទិកា និងបទបញ្ជាផ្ទៃក្នុង។
មានមតិបើកអង្គវេទិកាដោយ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង ដែលបានអញ្ជើញជាអធិបតី ក្នុងអង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការ សំណើ សំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បានលើកឡើងក្នុងអង្គវេទិកាចំនួន០៥ សំណើ និងសំណូមពរពីប្រជាពលរដ្ឋ និងបានដោះស្រាយនៅហ្នឹងកន្លែងទាំង០៤សំណើ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គវេទិកា ក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមក្នុងអង្គវេទិកា របស់សមាជិក សមាជិកាព្រមទាំងប្រជាពលរដ្ឋាទាំងអស់ដែលបានញ៉ាំងឱ្យអង្គវេទិកានេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងកាន់តែមានអត្ថន័យជិតស្និទ្ធយ៉ាងជ្រាលជ្រៅ។
ក្រុមការងារគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកយុវជនដែលមានអាយុគ្រប់១៨ឆ្នាំឱ្យបានចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ នាពេលពេលខាងមុខ ហើយអំពាវនាវឱ្យពុក ម៉ែ បញ្ជូនកូនមានអាយុគ្រប់១៥ឆ្នាំឡើងដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឱ្យបានគ្រប់គ្នា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាតិជាមន្រ្តីល្អ គឺ ត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិបួនយ៉ាង វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព ព្រមទាំងមនសិការវិជ្ជាជីវៈ និងកុំធ្វើជាមន្រ្តីជើង១០ឱ្យសោះ ត្រូវធ្វើជាមន្ត្រីជើងពីរ។
No comments:
Post a Comment