ស្រុកកំពង់រោទិ៍៖នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តប្រចាំខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក។
បានអញ្ជើញចូលរួមជា សមាជិកក្នុងកិច្ចប្រជុំនេះរួមមាន លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី នាយករងរដ្ឋបាលសាលាស្រុក លោកអធិការនៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោក លោកស្រី មេឃុំទាំង ១១ឃុំ នៃស្រុកកំពង់រោទិ៍ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានមណ្ឌលសុខភាពញរ លោក លោកស្រី ប្រធានការិយាល័យ និងអង្គភាពចំណុះរដ្ឋបាលស្រុក។ វត្តមានចូលរួមសរុប ៣២នាក់ ស្រី ៧នាក់។
កិច្ចប្រជុំនេះអនុវត្តទៅលើរបៀបវារៈ នៃកិច្ចប្រជុំរួមមាន៖
១.មតិបើកកិច្ចប្រជុំរបស់ អធិបតីអង្គប្រជុំ
២.អានសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំខែកុម្ភៈ និងលើកទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២៥
៣.មតិយោបល់ចូលរួមបំពេញបន្ថែមលើ សេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
៤.សំណូមពរ បញ្ហារប្រឈមផ្សេងៗ
៥.មតិបូកសរុប និងដាក់ទិសដៅការងារអនុវត្តបន្តខែមីនា ឆ្នាំ២០២៥។
ក្នុងមតិបូកសរុបកិច្ចប្រជុំនោះ លោក សុច ពិសី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានអង្គប្រជុំ បានណែនាំដល់លោក លោកស្រី មេឃុំទាំង១១ ឲ្យយកចិត្តទុក្ខដាក់ក្នុងការតាមដាន និងទប់ស្កាត់នូវរាល់សំណង់ទាំងឡាយណាដែលសាងសង់ពុំមានលិខិតអនុញ្ញាតិ ហើយត្រូវជម្រុញឲ្យម្ចាស់សំណង់មកដាក់ពាក្យស្នើរសុំច្បាប់អនុញ្ញាត នៅការិយាល័យច្រកចេញ ចូលតែមួយនៅស្រុក។
No comments:
Post a Comment