ពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអង្គ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអង្គ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ



ខេត្តស្វាយរៀង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង រួមជាមួយលោក ប៉ុល សារិទ្ធ អភិបាលរង នៃគណៈអភិបាលស្រុកស្វាយជ្រំ បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសីលា សាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល ស្វាយអង្គ នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។   


ពិធីនេះមានការអញ្ជេីញចូលរួមពី លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយនាយរងការិយាល័យ លោកអធិការ អធិការរងស្រុកស្វាយជ្រំ លោកមេឃុំ លោក លោកស្រីនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលប៉ុស្តិ៍ ជាច្រេីនរូបទៀត។


អគារប៉ុស្តិ៍នគរបាលរដ្ឋបាលដែលត្រូវសាងសង់នេះ មានទំហំ ៧x១១ ម៉ែត្រ ចំណាយអស់ថវិកាចំនួន ២០,០០០ដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ក្រសួងមហាផ្ទៃ។































No comments:

Post a Comment

Pages