ខេត្តកំពង់ធំ/ស្រុកស្ទោង ៖ លោកប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងបានមានប្រសាសន៍លើកទឹកចិត្តដូច្នេះក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកងកម្លាំងអធិការដ្ឋាននគរបាលស្រុស្ទោងនិងប្រជាការពារកាលពីព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នៅអធិការដ្ឋាននគរបាលស្រុស្ទោង។
ទន្ទឹមនឹងនេះ លោកបានណែនាំដល់អធិការដ្ឋាននគរបាលស្រុកស្ទោងនិងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវធ្វើផែនការសកម្មភាពនិងបំណែងចែកតួនាទីភារកិច្ចកងកម្លាំងឲ្យបានត្រឹមត្រូវ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅតាមបណ្ដាវត្តអារាមនានាសំដៅធានាបាននូវសន្តិសុខសុវត្ថិភាពខ្ពស់ជូនពុកម៉ែបងប្អូនក្នុងមូលដ្ឋានបានកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មីប្រកបដោយភាពជឿទុកចិត្តក្រោមម្លប់សុខសន្តិភាព។
លើសពីនេះ លោកបានណែនាំដល់លោកអធិការនគរបាលស្រុកស្ទោង ត្រូវចេះកៀរគរមូលធនពីសប្បុរសជនជិតឆ្ងាយ ជាពិសេសជាមួយព្រះគ្រូចៅអធិការនិងគណៈកម្មការវត្តនានា ដើម្បីបានសម្ភារថវិការសម្រាប់អភិវឌ្ឍន៍អង្គភាពក៏ដូចជាឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាការពារដែលបានចូលរួមយ៉ាងសកម្មក្នុងការ រក្សាសន្តិសុខស្ដាប់ធ្នាប់ទូទៅក្នុងមូលដ្ឋានជាពិសេសនៅតាមបណ្ដាវត្តអារាមនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនិងត្រូវប្រើប្រាស់ធនធានទាំងនេះប្រកបដោយគណនេយ្យភាពនិងតម្លាភាពបំផុត។
ជាចុងបញ្ចប់ លោកបានកោតសរសើរនិងថ្លែងអំណរគុណជាអនេកដល់បងប្អូនប្រជាការពារគ្រប់រូប ជាពិសេសបងប្អូនប្រជាកម្ពុជាស្ត្រីដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្តពេលវេលាសព្វបែបយ៉ាងក្នុងការចូលរួមការពារសន្តិសុខទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយផ្លែផ្កាគួរឲ្យមោទកភាពក្រៃលែងទោះមិនមានប្រាក់កម្រៃក៏ដោយ។
សូមបញ្ជាក់ថាស្រុកស្ទោងមានប្រជាការពារសរុប ១,៣០៨នាក់ ស្ត្រី១១នាក់ និងបែងចែកចេញជា១២៧ក្រុម។ដោយលោក ឆុន ក្រឹម
No comments:
Post a Comment