ឯកឧត្តម ចាន់ យុត្ថា អញ្ជើញប្រគេន និងជូនថវិកាចំនួន ៣៦លានរៀល ដល់គណៈកម្មការរៀបចុះរៀបចំសង្ក្រាន្ត វត្តឃ្លាំងខ្មូត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ចាន់ យុត្ថា អញ្ជើញប្រគេន និងជូនថវិកាចំនួន ៣៦លានរៀល ដល់គណៈកម្មការរៀបចុះរៀបចំសង្ក្រាន្ត វត្តឃ្លាំងខ្មូត




កំពង់ធំ : ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំប្រឡាយ និងឃុំពពក និងសហការី តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានប្រគេន និងជូនថវិកាចំនួន  ៣៦លានរៀល ដល់គណៈកម្មការរៀបចំចាត់ចែងក្នុងកម្មវិធីសង្ក្រាន្តឆ្នាំនេះ ក្នុងឱកាសដែលលោកអញ្ជើញមកពិនិត្យទីតាំងរៀបចំសង្ក្រាន្តនៅវត្តឃ្លាំងខ្មូត និងបានធ្វើគារវកិច្ចចំពោះព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត ព្រមទាំងសំណេះសំណាលជាមួយក្រុមការការរៀបចំ អាជ្ញាធរមូលដ្ឋានឃុំប្រឡាយ និង សសយក ឃុំប្រឡាយ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនេះដែរ ឯកឧត្តមបានសរសើរខ្ពស់ពីការខិតខំ របស់ព្រះគ្រូចៅអធិការនិងគណៈកម្មាធិការវត្តគ្រប់រូបគ្រប់អង្គ ក្នុងការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការដឹកនាំលេងល្បែងប្រជាប្រិយខ្មែរ ដែលជាអត្តសញ្ញាណជាតិខ្មែរ ដូចជា បោះអង្គុញ និងវាយក្អម ជាដើម និងបានអំពាវនាវដល់ប្រជាពលរដ្ឋានមូលដ្ឋានជាពិសេសយុវជនត្រូវបន្តលេងនិងអភិរក្សទំនៀមទម្លាប់ប្រពៃណីនេះឲ្យបានគង់វង្សតរៀងទៅ។

ជាមួយនេះផងដែរ ព្រះបុណ្ណញ្ញាណ ណិប អ៊ាន ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះគ្រូចៅអធិការវត្តឃ្លាំងខ្មូត និងតំណាងគណៈកម្មការរៀបចំសង្ក្រាន្តវត្តឃ្លាំងខ្មូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការី ដែលបានអញ្ជើញមកពិនិត្យទីតាំងរៀបចំសង្ក្រាន្តដោយផ្ទាល់ និងបានចូលរួមឧបត្ថម្ភជាថវិកាផងដែរ។


















No comments:

Post a Comment

Pages