សមាជិកក្រុមការងារចុះជួយស្រុកឱរ៉ាល់បានរងបណ្តឹងថាបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សមាជិកក្រុមការងារចុះជួយស្រុកឱរ៉ាល់បានរងបណ្តឹងថាបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ




កំពង់ស្ពឺ៖លោកស្រី ភុំ ផាន់ណាវី សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺបានរងបណ្តឹងពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺថាបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រព្រឹត្តិនៅភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដែលចេញដោយលោក ចក់ សម្បត្តិ តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារមន្ទីរបរិស្ថានដឹកនាំដោយលោក នៅ ណាក់ អនុប្រធាន មន្ទីរបរិស្ថាន ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងអ្នកស្នើសុំបានចុះពិនិត្យទីតាំងដីចំនួន២កន្លែង មានទំហំ៥៧ហិកតា៧៩អារ ស្ថិតនៅភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជនសង្ស័យ ឈ្មោះ ភុំ ផាន់ណាវី បានស្នើសុំឱ្យចេញលិខិតបញ្ជាក់សម្រាប់យកទៅធ្វើបណ្ណកម្មសិទ្ធិ។ បន្ទាប់ពីពិនិត្យ ផ្ទៀងផ្ទាត់ឃើញថា ដីចំនួន២ក្បាលដី មានទំហំ៥៧ហិកតា៧៩អារ មានសង់ផ្ទះធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ៨ម៉ែត្រx១០ម៉ែត្រ ចំនួន១ខ្នង រួមទាំងដំណាំចេក ដូង ខ្នុរ ស្វាយ ជាដីតំបន់ការពារធម្មជាតិ នៅត្រង់ និយាមកាលេខ ៣៩០៤៣៥-១២៩០០៥០ និង៣៨៨៨១៩-១២៨៨៩៤៦។

អំពើរបស់ឈ្មោះ ភុំ ផាន់ណាវី គឺជាបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលមានចែងផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពិតំបន់ការពារធម្មជាតិ។

នៅក្នុងដីការសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរនោះដែរ តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺក៏បានបើកការស៊ើបសួរលើអង្គហេតុខាងលើ និងស្នើសុំដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ភុំ ផាន់ណាវី ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដែលមានចែង ផ្តន្ទាទោសតាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ហើយបន្ទាប់សំណុំរឿងនេះត្រូវបានចៅក្រមសម្រេចឱ្យចេញដីកាបង្គាប់ឱ្យចូលខ្លួននិងឃុំខ្លួនលើលោកស្រី ភុំ ផាន់ណាវី ជាបណ្តោះអាសន្ន។

ពាក់ព័ន្ធនិងករណីនេះលោកស្រី ភុំ ផាន់ណាវី បានលើកឡើងថា ការដំណើរការរឿងក្តីរបស់លោកស្រីដែលរងបណ្តឹងពីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺគឺជារឿងអយុត្តិធម៌សម្រាប់លោកស្រី។ដីទាំង២ប្លង់ដែលមន្ទីរបរិស្ថានប្តឹងគឺជាដីដែលបានទិញពីប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល និងមានលំនៅដ្ឋានស្រាប់តាំងពីឆ្នាំ២០១៤។ហើយក្រោយទិញក៏មានការបញ្ជាក់ទទួលស្គាល់និងដឹងឮពីអាជ្ញាធរភូមិ ឃុំផងដែរ។

លោកស្រី បានបញ្ជាក់បន្ថែមថា ការចោទប្រកាន់ថាបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិ គឺជាការចោទដោយមូលបង្កាច់ ក្នុងចេតនាធ្វើឱ្យលោកស្រីត្រូវទទួលទោសទណ្ឌទាំងអយុត្តិធម៌។លោកស្រីថា មន្ទីរបរិស្ថាន ក៏ដូចជាអយ្យការសាលាដំបូងខេត្តគួរតែបើកការស៊ើបអង្កេតឱ្យបានល្អិតល្អន់និងទទួលយកការបញ្ជាក់ពីអាជ្ញាធរភូមិឃុំពីសាវតាដីដែលលោកស្រីបានទិញពីប្រជាពលរដ្ឋ ហើយក្នុងកំឡុងដែលលោកស្រីបានទិញនោះ គឺមានបុគ្គលឈ្មោះ នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានគឺជាអ្នករៀបចំឯកសារផ្សេងៗដើម្បីសម្របសម្រួលឱ្យលោកស្រីបានក្លាយជាម្ចាស់ដីជាង៥៧ហិកតានោះផងដែរ។

ទន្ទឹមនិងការចោទប្រកាន់នេះដែរ លោកស្រី ភុំ ផាន់ណាវី បានសំដែងការខកចិត្តយ៉ាងខ្លាំងក្រោយទទួលបានការចាត់ការតាមផ្លូវតុលាការពីបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិទាំងដែលលោកស្រីចំណាយលុយជិត៤ម៉ឺនដុល្លាសហរដ្ឋដើម្បីទិញដីនេះពីពលរដ្ឋនិងមានការដឹងឮពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។លោកស្រីស្នើឱ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌និងផ្តល់ភាពស្អាតស្អំដល់លោកស្រីដែលជាស្ត្រីស្លូតត្រង់និងកំពុងជួយដល់សកម្មភាពការងារសង្គមនិងបក្សដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់។ពិសេសជាងនេះសុំឱ្យថ្នាក់លើពិចារណាឡើងវិញចំពោះមន្ត្រីបរិស្ថានដែលបានចោទប្រកាន់មកលើលោកស្រីទាំងបំពានដោយមិនបានពិនិត្យលើឯកសារកាន់កាប់សុច្ចរិតដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន។

ជុំវិញករណីនេះដែរ លោកស្រី ភុំ ផាន់ណាវី បានបញ្ជាក់ផងដែរថា ក្នុងករណីដែលតុលាការរកឃើញថា ដីប្រមាណជាង៥៧ហិកតាដែលស្ថិតនៅទីតាំងខាងលើនៃស្រុកឱរ៉ាល់ ជាដីដែលលោកស្រីបានកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុតនិងឈូសឆាយដីព្រៃដូចការចោទប្រកាន់របស់មន្ទីរបរិស្ថាន និងពិតជាដីរដ្ឋមែន លោកស្រីនិងប្រគល់ដីនេះទៅឱ្យរដ្ឋវិញដោយមិនស្ទាក់ស្ទើរ ប៉ុន្តែលោកស្រីស្នើឱ្យមន្ទីរបរិស្ថានក៏ដូចតុលាការត្រូវវិនិច្ឆ័យឱ្យស្មើភាពគ្នាចំពោះមុខច្បាប់ ដោយឱ្យអ្នកពាក់ព័ន្ធលើដីដែលស្ថិតនៅជុំវិញនោះប្រគល់ឱ្យរដ្ឋទាំងអស់គ្នា ព្រោះដីនៅជុំវិញនោះមានពលរដ្ឋជាច្រើនគ្រួសារបាននិងកំពុងអាស្រ័យផលដោយគ្មានការរំខានពីស្ថាប័នមន្ទីរជំនាញឬតុលាការដូចលោកស្រីឡើយ។មួយវិញទៀត លោក នៅ ណាក់ គឺជាបុគ្គលទីមួយដែលបានរៀបចំឯកសារឱ្យលោកស្រីកាលពីពេលទិញពីពលរដ្ឋ តែបែរជាលោក នៅ ណាក់ ជាអ្នកក្លែងឯកសារពីសទៅខ្មៅប្តឹងលោកស្រីទៅវិញ។ជាងនេះចំពោះតុលាការមិនបានចេញដីកាទីមួយ

ទីពីរដើម្បីឱ្យលោកស្រីចូលទៅបំភ្លឺពាក់ពន្ធ័និងដីជាង៥៧ហិកតានេះដែរ គឺលោកស្រីទទួលបានដីកាទី៣តាមរយៈមេធាវីខ្លួនដែលបង្គាប់ឱ្យចូលនិងឃុំខ្លួនបណ្តោះតែម្តង ហើយក្រោយចូលខ្លួនស្រាប់តែមានដីកាទី៤ហុចផ្ទាល់ដៃមកកាន់លោកស្រីដោយមិនបានផ្ញើទៅឱ្យលោកស្រីឡើយ។






































No comments:

Post a Comment

Pages