នគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេតាមផ្លូវ នៅចំណុចគល់ស្ពានអ្នកលឿង




ខេត្តព្រៃវែង÷ នៅរសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ព្រមទាំងកងកម្លាំងក្រោមឱវាទបានអន្តរាគមន៍ធ្វើការជួយសង្គ្រោះដល់ស្ត្រីមានផ្ទៃពោះឆ្លងទន្លេកើតតាមផ្លូវបានទារកចំនួន ១ នាក់ ភេទប្រុស នៅវេលាម៉ោង ៤.៤៥ នាទី រសៀល នៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរកខេត្តព្រៃវែង ។

គួរបញ្ជាក់ថា ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះថា ឌី ចន្ធូ អាយុ ២៨ ឆ្នាំ មានមុខរបរជាមេផ្ទះ ប្ដីឈ្មោះ ហឿន រ៉ាវី អាយុ ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល  ត្រូវបានកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែងយករថយន្ត សុឺរ៉ែនរបស់អធិការដ្ឋាន ដឹកនាំនិងជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដោយសុវត្ថិភាពទាំងម្ដាយនិងកូន បានទាន់ពេលវេលា ៕







No comments:

Post a Comment

Pages