ខេត្តកំពត៖ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត អញ្ជើញទទួលអតីតសកម្មជនគណបក្សប្រឆាំង និងក្រុមប្រឆាំងនានា នៅក្នុងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ចំនួន១៤៥នាក់ ។
ក្នុងពិធីនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ភុំ ផាន់ណាវី , ឯកឧត្តម ឱម ម៉ាក់ធារី, ឯកឧត្តម ហុងភាព, លោក គង់ សុខហេង និងសមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត អាជ្ញាធរស្រុក និងឃុំ និងសកម្មជន សរុបចំនួន១៩៤នាក់។
ឯកឧត្តម ហ៊ុន សុខា បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសំណេះសំណាលដល់សកម្មជនគាំទ្រមកពីអតីតគណបក្សផ្សេងៗ និងកោតសរសើរនូវការកែប្រែចិត្ត ជ្រើសរើសផ្លូវដ៏ត្រឹមត្រួវឡើងវិញ គឺស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំនិងអភិវឌ្ឍន៍កម្ពុជាតាំងពីបាតដៃទទេរ(បាតដៃឥតម្រាម) រហូតមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនសម្បើម និងអិវឌ្ឍន៍លើគ្រប់វិស័យ ជាសមិទ្ធិផលនៃការរក្សាសន្តិភាព ប្រសិនជាប្រទេសជាតិគ្មានសន្តិភាព នរណាក៏មិនអាចធ្វើការ រៀនសូត្រ ធ្វើដំណើរកម្សាន្ត និងប្រកបរអាជីវកម្មបានឡើយ ឧទាហរណ៍ដូចជានៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាដើម។
សកម្មជនទាំងគ្នាមានភាពសប្បាយរីករាយ នៅពេលបានជួបជាមួយថ្នាក់ដឹកនាំ និងផ្តល់ភាពកក់ក្តៅ ព្រមទាំងប្តេជ្ញា ស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជា និងមិនជឿលើពាក្យសម្តីញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ។ សកម្មជនទាំងអស់យល់ឃើញយ៉ាងច្បាស់អំពី ការអភិវឌ្ឍន៍ និងកាន់តែយល់ច្បាស់ទៀតនោះគឺគណបក្សប្រឆាំងដែលនៅក្រៅប្រទេស គឺមានតែចក្ខុវិស័យតែមួយប៉ុណ្ណោះដើម្បីបំផ្លាញប្រទេសជាតិប៉ុណ្ណោះ ដូចជាឱ្យគេកាត់ជំនួយជាដើម។
No comments:
Post a Comment