កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ដូចភ្លៀងរលឹម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ដូចភ្លៀងរលឹម




(កំពង់ធំ)÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង កំពង់ធំ​ បានបញ្ជាក់នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះថា ៖​ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅតែបន្តសកម្មភាពសហការជាមួយកងកម្លាំងចម្រុះ ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដូចភ្លៀងរលឹម  ដោយ​គ្មាន​ការ​ដកថយ​ឡេីយ​ ដើម្បីការពារធនធានមច្ឆជាតិ  សម្រាប់សង្គមជាតិយេីងទាំងមូល និងបម្រើសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាជាង១៧ លាននាក់ នៅពេលបច្ចុប្បន្ន​ និងទៅអនាគត ។

   ជាក់ស្ដែងនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក អ៊ូ ឆេងកន មេបញ្ជាការរងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រចាំការនៅឃុំផាត់សណ្ដាយ  ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកងកម្លាំងចមុះ​ ធ្វើសកម្មភាពបង្ក្រាបបទល្មើសជាក់ស្ដែងនៅតំបន់ ចាប់ពីជ្រោយវែងចំណុច ដល់ចុងព្រែកតាសោម​ ក្នង​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ឃុំ​ផាត់​សណ្តាយ​ បានបង្ក្រាប​ឧបករណ៍​បទល្មើស​នេសាទ​ខុស​ច្បាប់​  ដោយ​បាន​បំផ្លាញចោលអួនក្រញឹក​ ខុសទំហ៊ុំដែលច្បាប់បានកំណត់ចំនួនមួយរបាំង មានប្រវែង២៥០​ ម៉ែត្រ​  ឡុកចំនួន ២ឡុក​ លបចំនួន២​ មា​ត់​  រុះរើ លបលូខុសទំហំក្រឡាកំណត់ បានចំនួន​ ៦មាត់​ បំផ្លាញ​អួនស្បៃមុងដែលច្បាប់បានហាមឃាត់ដាច់ខាតបាន ចំនួន​ ៣​ របាំង មាន​ប្រវែង ៣០០ ម៉ែត្រ​ និង​ឧបករណ៍​ល្មើស​នេសាទ​ខុស​ច្បាប់​មួយ​ចំនួន​ទៀត​  ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះ កងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចលំបាកនឿយហត់ ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដើម្បីផលប្រយោជន៍របស់សង្គមជាតិ​យើង​ និងប្រជាជនកម្ពុជាទាំងមូល។ ជាមួយនោះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន  ក៏បានដាក់បទបញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ឲ្យដូចភ្លៀងរលឹមបន្តទៀត​ ដោយគ្មានការដកថយឡើយ ធ្វើយ៉ាងណាកុំឲ្យមានការកើតឡើងនូវបទល្មើសនេសាទខុសច្បាប់ដដែលៗនេះ កេីនឡេីង​ជាថ្មីទៀតបានឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ









No comments:

Post a Comment

Pages