ករណីមួយទៀតហើយនៅស្រុកស្ទោង បណ្ដាលឱ្យមនុស្សស្លាប់នៅនឹងកន្លែងដោយសាររន្ទះបាញ់ពេលមេឃកំពុងភ្លៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ករណីមួយទៀតហើយនៅស្រុកស្ទោង បណ្ដាលឱ្យមនុស្សស្លាប់នៅនឹងកន្លែងដោយសាររន្ទះបាញ់ពេលមេឃកំពុងភ្លៀង




(កំពង់ធំ)÷ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥  វេលាម៉ោង៦:៣៣០នាទី មានករណីមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ធម្មជាតិ(រន្ទះបាញ់)។ សពឈ្មោះ ធត ធីម ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិស្វាយអៀ ឃុំចំណាក្រោម  ស្រុកស្ទោង ខេត្តកំពង់ធំ។ 

តាមការបំភ្លឺរបស់ឈ្មោះ ហាប វ៉ាន់ដា ភេទប្រុស ជាអ្នកបើកត្រាក់ទ័របាននិយាយថារូបគេបានភ្ជួរដីឱ្យឈ្មោះ ធត ធីម នៅតំបន់ថ្នាញដោយ  នៅកន្លែងភ្ជួរដីនោះមានគ្នា៥នាក់ ពេលភ្ជួររួចមេឃខ្មៅបំរុងនឹងភ្លៀងក៏បាននាំគ្នាមកផ្ទះ ដោយឈ្មោះ ហាប វ៉ាន់ដា អ្នកបើកត្រាក់ទ័ររ ឈ្មោះ ថក ថាយ ជិះត្រាក់ទ័រ ឈ្មោះ ហ៊ាម និងឈ្មោះសេង ជិះគោយន្តកន្ត្រៃយ៍នៅខាងមុខត្រាក់ទ័រ ចំណែកឈ្មោះ ធត ធីម (សព) ឈរនៅខាងក្រោយត្រាក់ទ័រប្រហែល២ម៉ែត។ ភ្លាមនោះលឺសំឡេងឆាំង ពេលនោះស្រាប់ឈ្មោះ ធត ធីម បានដួលទៅលើដីនៅខាងក្រោយត្រាក់ទ័រ ចំណែកអ្នកផ្សេងទៀតពុំមានរបួសនោះទេ សពមានស្លាកស្នាមឆេះខ្លោចដើមទ្រូង និងផ្នែកកមួយចំហៀងផងដែរ។ 

ក្រោយពិនិត្យសពរួចសមត្ថកិច្ចបានបានបញ្ជាក់ថាសពនេះត្រូវបានរន្ទះបាញ់ស្លាប់ពិតប្រាកដមែនហើយប្រគល់សពឱ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណីតាមបែបពុទ្ធសាសនា។ អត្ថបទរដ្ឋបាលស្រុកស្ទោង 



                  

No comments:

Post a Comment

Pages