(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ រួមជាមួយលោកមេឃុំ លោកមេបុស្តិ៍បាននាំយកអំណោយមនុស្សធម៌របស់អនុស្សាកាកបាទក្រហមកម្ពុជាស្រុកមួយចំនួនទៅជូនគ្រួសារដែលរងគ្រោះដោយករណីខ្យល់កន្រ្តាក់លាយឡំទៅដោយភ្លៀង កាលពីថ្ងៃទីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវេលាមម៉ោង៦:៣០នាទី ដែលបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣គ្រួសារ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានបញ្ជាក់ថាគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់មាន៣គ្រួសារគឺ៖១.ម្ចាស់ផ្ទះឈ្មោះ លីវ ភាង ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ ត្រូវខ្យល់កន្ត្រាក់រលំដើមត្នោតចំនួន១ដើម បាក់សង្កត់ផ្ទះឈើ១ខ្នងទំហំ(៦×៨)ម៉ែត្រ ប្រក់ស័ង្កសី រនាបក្តារ ជញ្ជាំងក្តារលាយស្លឹក (ខូតខាតទាំងស្រុង)។ ២.ម្ចាស់ផ្ទះឈ្មោះ ឆុង អាក់ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្ទះឈើ១ខ្នងទំហំ(៤×៦)ម៉ែត្រ ប្រក់ប្រូសុីម៉ង់ត៍ ជញ្ជាំងស័ង្កសី រនាបក្តារ (ខូចខាតដំបូលប្រូសុីម៉ង់ត៍១០សន្លឹក។ ៣.ម្ចាស់ផ្ទះឈ្មោះ ច្រាច់ ណាក់ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងចំបត់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ផ្ទះឈើ១ខ្នងទំហំ(៣×៦)ម៉ែត្រ ដំបូលប្រក់ស័ង្គសី ជញ្ជាំងស័ង្កសី រនាបក្តារ (ខូចខាតរបើកដំបូលទាំងស្រុង)។
សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ យកទៅប្រគល់ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់៣គ្រួសារ ក្នុង១គ្រួសារទទួលបាន÷អង្ករ២៥គីឡូក្រាម មីម៉ាម៉ា០១កេស
ទឹកត្រី០១យួរ ទឹកសុីអុី០១យួរ តង់ចំនួន០១ និងថវិកា១០មុឺនរៀល។ អត្ថបទរដ្ឋបាលស្រុកកំពង់ស្វាយ
No comments:
Post a Comment