ខេត្តកំពង់ធំ៖លោកព្រឹម រដ្ឋា អភិបាលរងខេត្ត តំណាងឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំ និងសហការី បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមបណ្ឌិតហ៊ុន ម៉ានី ខេត្តកំពង់ធំ ចុះព្យាបាលជំងឺជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពពក ស្រុកស្ទោងខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ០១ ខែមិថុនា ២០២៥។
ទន្ទឹមនឹងនេះលោកបានណែនាំដល់ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលនៅក្នុងពេលនេះ ត្រូវនាំគ្នាថែរក្សាសុខភាពឱ្យបានមាំទាំជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យដែលបានផ្ដល់ជូនដើម្បីឱ្យស្ថានភាពផ្សេងៗរបស់សុខភាពក៏ដូចជាជំងឺរបស់ខ្លួនបានឆាប់ជាសះស្បើយគ្រប់ៗគ្នា។
ជាមួយគ្នានេះ ត្រូវរស់នៅប្រកបដោយអនាម័យបីល្អ ជាពិសេសត្រូវកំចាត់ជម្រកមូសខ្លាដែលជាប្រភពចម្លងមេរោគគ្រុនឈាមព្រមទាំងគេងនៅក្នុងមុងឱ្យបានជាប្រចាំដើម្បីបង្ការមូសខាំក៏ដូចជាឆ្លងជំងឺផ្សេងៗថែមទៀត ហើយនៅពេលដែលមានរោគសញ្ញាណាមួយគួរឱ្យសង្ស័យសូមប្រញាប់រួសរាន់ទៅមណ្ឌលសុខភាពឬទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីប្រឹក្សានិងជួយព្យាបាលបានទាន់ពេលវេលា។
លើសពីនេះ លោកជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាពសាធារណៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសបាន បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺទូទៅជូនពលរដ្ឋដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងការចូលរួមលុបបំបាត់ភាពក្រីក្រ ហើយលោកបានអំពាវនាវសូមប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺ covid 19 ដែលកំពុងកក្រើកឡើងវិញឱ្យបានគ្រប់ៗគ្នាដើម្បីបញ្ជៀសនូវការឆ្លងជំងឺដែលអាចបង្កនូវភាពធ្ងន់ធ្ងរ។
សូមបញ្ជាក់ថានៅក្នុងកម្មវិធីនេះដែរ គឺមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុប ១៩នាក់ស្រី ៣នាក់ ស ស យ ក សរុប ១៣នាក់ ស្រី ៥នាក់ និងមានអ្នកមកព្យាបាលសរុប២៦១នាក់ផងដែរ។
No comments:
Post a Comment