រដ្ឋបាលខេត្តតាកែវ នាថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៨:០០នាទីព្រឹក
ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងសហការី និងមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យ រៀបចំ ការតម្លើងឧបរកណ៍ហាត់ប្រាណ (សម្រាប់មនុស្សធំ) បន្ថែម ជូនបងប្អូនប្រជាពលរដ្ឋ នៅសួនច្បារមាត់បឹង តាកែវ ក្រុងដូនកែវ។
បើតាមការបញ្ជាក់ពី ឯឧត្តម វ៉ី សំណាង អភិបាលខេត្ត បានឱ្យដឹងថា ការតម្លើងឧបករណ៍សម្រាប់លំហាត់ប្រាណ ប្រជាពលរដ្ឋទូទៅ ដោយឥតគិតថ្លៃនេះ គឺជាការឆ្លើយតបមួយទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋ ព្រោះកន្លងមក រដ្ឋបាលខេត្ត បានតម្លើងឧបករណ៍ក្មេងលេង (Playground) សម្រាប់កុមារមកកម្សាន្តរួចហើយ ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមចំពោះការបន្ថែមនៅឧបករណ៍ លំហាត់ប្រាណនេះ គឺស្របតាមសម័យកាលបច្ចុប្បន្ន ដែលមនុស្សគ្រប់រូបតែងតែធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីចង់បានសុខភាពល្អ៕
No comments:
Post a Comment