ភ្នំពេញ ៖មនុស្សដល់ទៅចំនួន១២១នាក់ / ស្រី១០៤នាក់ ដែលក្នុងនោះមានអនីតិជន១៤នាក់ផងនោះ ត្រូវបានរកឃើញនៅចំណុចភោជនីយដ្ឋាន និងខារ៉ាអូខេដាយមិនស្តារ(Diamond Star ) សាខាទី៥ទួលពង្រស្ថិតនៅក្បាលដី៥៧៦ ផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមិថុនា។
នគរបាលជាតិបានបញ្ជាក់នៅថ្ងៃ ចន្ទ ទី៩ ខែមិថុនាថា ទីតាំងនេះ«លួចលាក់ធ្វើអាជីវកម្មផ្លូវភេទ កេងប្រវ័ញ្ចលើស្ត្រីនិងកុមារ»។
ការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែងនេះធ្វើឡើងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត៕
No comments:
Post a Comment