មាសសុទ្ធកុំខ្លាចភ្លើង៖ កម្ពុជាផ្ញើលិខិតផ្លូវការជូនភាគីថៃស្នើឱ្យដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មាសសុទ្ធកុំខ្លាចភ្លើង៖ កម្ពុជាផ្ញើលិខិតផ្លូវការជូនភាគីថៃស្នើឱ្យដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ


 បន្ទាយមានជ័យ :រាជរដ្ឋាភាបាលកម្ពុជាបានផ្ញើលិខិតជាផ្លូវការជូនមិត្តភាគីថៃកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ដេីម្បីស្នើឱ្យដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតជាផ្លូវការជូនមិត្តភាគីថៃកាលពីថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៥ ដេីម្បីស្នើឱ្យដោះស្រាយវិវាទព្រំដែនដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ។
ក្នុងលិខិតនេះ លោកប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ច្បាស់ថា “ទោះបីមានកិច្ចខិតខំប្រឹងប្រែងទ្វេភាគីជាច្រើនកន្លងមកក៏ដោយ បញ្ហាព្រំដែននៅតែជាប្រភពនៃភាពតានតឹង និងឧប្បត្តិហេតុអាក្រក់ជាច្រើន”។
ដើម្បីស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធភាព ប្រកបដោយយុត្តិធម៌ និងយូរអង្វែង កម្ពុជាស្នើឱ្យយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ “ICJ”ជាជំហរដែលបង្ហាញពីការប្តេជ្ញារបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយតាមច្បាប់ និងរក្សាសន្តិភាពក្នុងតំបន់។
កម្ពុជាអំពាវនាវឱ្យថៃចូលរួមដំណើរការនេះដើម្បីបញ្ជាក់ពីការប្តេជ្ញារួមក្នុងការរួមរស់ដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការល្អក្នុងនាមជាមិត្តជិតខាងនៃសមាជិកអាស៊ាន។
តាមរយ: នេះ អ្នកវិភាគបានពន្យល់កាលពីថ្ងៃទី០៩ខែមិថុនាថា ថា : បើមាសសុទ្ធមិនត្រូវខ្លាចភ្លើងទេ។
ពោលគឺបើភាគីថៃ ពិតជារដ្ឋជាភាគីគោរពច្បាប់ ហើយមានមោទនាភាពនឹងភាពត្រឹមត្រូវ ស្របច្បាប់មែននោះ មិនគួរអ្វីថៃទៅបដិសេធឬក្រាញចចេសមិនចូលរួមជាមួយភាគីកម្ពុជាតតាំងក្តីគ្នានៅតុលាការយុត្តិធម៌ជាតិ(ICJ) នោះទេ។
ត្បិតអី ក្នុងពេលវិវាតព្រំដែនកម្ពុជា ថៃកាន់តែតានតឹងពីថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥ មកនេះ គេសង្កេតឃើញថា ខាងថៃទាំងរដ្ឋាភិបាល ទាំងកងទ័ព ទាំងអ្នកនយោបាយ សកម្មជន មហាជន ទាំងជនជ្រុលនិយមបានធ្វើសកម្មភាពច្រើនណាស់ទាំងការទូត ទាំងនយោបាយ ទាំងយោធា ទាំងប្រវត្តិសាស្ត្រ ការឃោសនា ក្នុងរូបភាពជាសង្គ្រាមយុទ្ធសាស្ត្រ យុទ្ធវិធី សង្គ្រាមចិត្តសាស្ត្រគ្រប់បែបយ៉ាងរបស់ខ្លួនមកលើកម្ពុជា។
ហេតុនេះ ជម្រើសមួយ ហើយសន្តិវិធីផងនិងធានាភាពយុត្តិធម៌ផង គឺមានតែដោះស្រាយតាមច្បាប់អន្តរជាតិ ៕

No comments:

Post a Comment

Pages