ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំ អង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងរកពីតម្រូវការសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋជុំទី១៣ ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី នៃខេត្តកំពត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំ អង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងរកពីតម្រូវការសំណើ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋជុំទី១៣ ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី នៃខេត្តកំពត

 



ខេត្តកំពត៖ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង បានអញ្ជើញជាអធិបតីដឹកនាំ អង្គវេទិកាសាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការ សំណើ សំណូមពរ  និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកា ទទួលសំណើ និងសំណូមពរពីប្រជាពលរដ្ឋជុំទី១៣ ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី នៃខេត្តកំពត។

     បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅផ្ទះលោកស្រី ឈឹម ថាវ ភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី  ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ខេត្តចំនួន០៥រូប ថ្នាក់ស្រុកចំនួន០២រូប ថ្នាក់ភូមិឃុំចំនួន១៣រូប ស្រ្តី០៥រូប ប៉ុស្តិ៍រដ្ឋបាលឃុំចំនួន០៤រូប ព្រមទាំងលោក ដែក ទីវណ្ណោ លោក ម៉ៅ សុភាវី លោក ឈាង មីណា លោក ម៉ម សុទ្ធី លោក ថេង បូរ៉ា លោក ហេង ងួនស្រ៊ុន អភិបាលរង នៃគណៈអភិបាលស្រុក និងបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ៤៧រូប ស្រ្តី២៥រូប ក្នុងមូលដ្ឋានឃុំស្រែចែងព្រមទាំងសមាជិកសមាជិកាជាច្រើនរូបទៀត។

         ជាកិច្ចចាប់ផ្តើម លោក គ្រុយ សុភា អនុប្រធានអចិន្ត្រៃយ៍ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្រែចែង បានអានរបៀបវាររៈជូនដល់អង្គវេទិកា និងបទបញ្ជាផ្ទៃក្នុង។

          មានមតិបើកអង្គវេទិកាដឹកនាំដោយ ឯកឧត្តម ហៀក ម៉ា សមាជិកក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង ដែលបានអញ្ជើញដឹកនាំ ក្នុងអង្គវេទិកា សាធារណៈពិគ្រោះយោបល់ដើម្បីស្វែងយល់ពីតម្រូវការ សំណើ សំណូមពរ  និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ បានលើកឡើងក្នុងអង្គវេទិកាចំនួន០៦សំណើ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងបានបំភ្លឺជូន និងដោះស្រាយនៅហ្នឹងកន្លែងទាំង០៦សំណើ ជូន ពុក ម៉ែ មា មីង បងប្អូនប្រជាពលរដ្ឋនៅក្នុងអង្គវេទិកា។

ជាមួយគ្នានេះ ឯកឧត្តមប្រធានអង្គវេទិកា ក៏សូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមក្នុងអង្គវេទិកា របស់សមាជិក សមាជិកាព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានញ៉ាំងឱ្យអង្គវេទិកានេះប្រព្រឹត្តទៅប្រកបដោយភាពកក់ក្តៅ និងកាន់តែមានអត្ថន័យជិតស្និទ្ធយ៉ាងជ្រាលជ្រៅបំផុត។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងគ្រប់ជាន់ថ្នាក់ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសូមអំពាវនាវឱ្យ ពុក ម៉ែ មាមីង បងប្អូន បញ្ជូនកូនមានអាយុគ្រប់១៥ឆ្នាំឡើងដើម្បីបន្តធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងពុក ម៉ែ មា មីង បង ប្អូន ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណជិតអស់សុពលភាពត្រឹមរយៈពេល៦ខែ ឬ១៨០ថ្ងៃឱ្យទៅធ្វើការបន្តសុពលភាព ព្រមទាំងធ្វើឱ្យបានគ្រប់ៗគ្នា ។

បន្ទាប់ពីអង្គវេទិកាបានបញ្ចប់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខពលរដ្ឋជួបការលំបាកហើយមានជម្ងឺលើសឈាម ឈ្មោះ លោក នាង ហេង អាយុ៥៦ឆ្នាំ បានផ្តល់មី១កេស ទឹកសុទ្ធ១កេស ទឹកដោះគោឆៅ១យួរ ត្រីខ១យួរ និងថវិកាចំនួន៣២៨.០០០រៀលជាថវិការបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែង។

ជមួយគ្នានោះផងដែរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្រែចែងទាំងអស់ត្រូវបំពេញការងារជាមួយគ្នាក្នុងលក្ខណៈជាបងប្អូន  និងសូមចងចាំជានិច្ចនូវបណ្តាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលនៅតែកំណត់យកមនុស្សជាអាទិភាពនៅក្នុងការអភិវឌ្ឍរបស់យើងតាំងពីយុទ្ធសាស្រ្តត្រីកោណរហូតដល់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១នេះ  ហើយជាងនេះទៅទៀត សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី៖បានលើកឡើង ពាក្យថា "ខ្មែរធ្វើបាន" គឺសំដៅលើការរួមគ្នា​កសាងពីបាតដៃទទេ រហូតដល់កម្ពុជាមានឯករាជ្យម្ចាស់ការលើគ្រប់វិស័យ ៕


















No comments:

Post a Comment

Pages