លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ណែនាំដល់កម្លាំងនគរបាលខេត្តព្រៃវែង ត្រៀមខ្លួន និងរង់ចាំបទបញ្ជាដើម្បីចូលរួមការពារជាតិមាតុភូមិ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ណែនាំដល់កម្លាំងនគរបាលខេត្តព្រៃវែង ត្រៀមខ្លួន និងរង់ចាំបទបញ្ជាដើម្បីចូលរួមការពារជាតិមាតុភូមិ




ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃអាទិត្យ ១៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដឹកនាំលោកស្នងការរង អញ្ជើញត្រួតពិនិត្យកងកម្លាំង និងផ្សព្វផ្សាយព័ត៌មានសន្តិសុខថ្មីៗដែលកើតមាននៅក្នុងខេត្ត ក៏ដូចជានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ  ជូនមន្ត្រីនគរបាលក្រោមឱវាទទាំងអស់ ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំឱ្យកងកម្លាំងនគរបាលខេត្តព្រៃវែង ត្រូវត្រៀមលក្ខណ:សម្បត្តិ ១០០ ភាគរយ រង់ចាំទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់កងកម្លាំង ត្រូវគ្រប់គ្រង ថែរក្សា សម្ភារៈបរិក្ខាអង្គភាព ពិសេសអាវុធគ្រាប់រំសេវដែលមាន ឱ្យបានល្អប្រសើរ និងធានាបានការប្រើប្រាស់រាល់ពេលមានតម្រូវការចាំបាច់ ។ 












No comments:

Post a Comment

Pages