នៅព្រំដែនខេត្តឧត្តរមានជ័យបន្ទាប់ពីយោធាថៃបិទជាឯកតោភាគីច្រកអូរស្មាច់ កម្ពុជាលើករនាំងដែកទៅបិទខ្ទប់បន្ថែម , ច្រកជាំនិងច្រជប់គគីរក៏បិទដែរ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នៅព្រំដែនខេត្តឧត្តរមានជ័យបន្ទាប់ពីយោធាថៃបិទជាឯកតោភាគីច្រកអូរស្មាច់ កម្ពុជាលើករនាំងដែកទៅបិទខ្ទប់បន្ថែម , ច្រកជាំនិងច្រជប់គគីរក៏បិទដែរ

 



ឧត្តរមានជ័យ៖សម្រាប់ច្រកទ្វារធំៗចំនួន៣ នៅក្នុងខេត្តឧត្តរមានជ័យ ត្រូវបានថៃសម្រេចបិទជាឯកតោភាគីកាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ ហើយថា នឹងប្តូរទៅបើកដំណើរការតែ៣ថ្ងៃវិញក្នុងមួយសប្តាហ៍ ពោលគឺថយ៤ថ្ងៃ បើគិតប្រៀបធៀបនឹងភឆពប្រក្រតី។
ពេលភាគីធ្វើដូច្នេះ ភាគីកម្ពុជា ក៏បានផ្សាររនាំងដែរដែលក្រាស ធំមួយស្ទូចទៅបិទខ្ទប់និងចងបន្ថែមមុខទ្វារភាគីទាំងពីរប្រើរួមគ្នាតែមួយកន្លងមកនោះ។
សូមបញ្ជាក់ថា សម្រាប់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោងខេត្តត្តរមានជ័យទល់មុខច្រកឆងចមស្រុកកាប់ជើងខេត្តសុរិន្ទ ត្រូវទាហានថៃសម្រេចបិទជាឯកតោភាគី នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ។
បិទហើយទើបពួកគេជូនដំណឹងមកកម្ពុជាថា ច្រកនឹងបើកដំណើរការតែ៣ថ្ងៃក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៣រសៀល។
រីឯច្រកទ្វារអន្តរជាតិជាំស្រុកអន្លង់វែង- ច្រកជាំសាង៉ាមស្រុកភូស៊ីងខេត្តស៊ីសាកេត ត្រូវបានទាហានថៃសម្រេចបិទជាឯកតោភាគីដែរ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ហើយប្រាប់ថា ប្តូរមកបើកដំណើរការតែ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ គឺថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល។
សម្រាប់ពលរដ្ឋកម្ពុជាឆ្លងដែន បើតាមការបញ្ជាក់អំពីមន្រ្តីនគរបាលអន្តោប្រវេសន៍នៃប៉ុស្តិច្រកទ្វារព្រំដែនអន្តរធាតិអូរស្មាច់និងច្រកជាំរបស់កម្ពុជាអោយដឹងថា សម្រាប់សុពលភាពលិខិតឆ្លងដែនគឺអនុញ្ញាត ឱ្យត្រឹមតែ៧ថ្ងៃតែប៉ុណ្ណោះ មិនមែន១៤ថ្ងៃដូចមុនទេ ។
ដោយឡែកច្រកទ្វារជប់គគីរស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ -ច្រកសាយតាក់គូស្រុកបានគ្រួតខេត្តបូរីរ៉ាំ ក៏ត្រូវបានថៃសម្រេចបិទដោយឯកតោភាគីកាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ។
ភាគីថៃជូនដំណឹងមកថា ច្រកនេះបើកក្នុង១សប្តាហ៍៣ថ្ងៃ គឺ ថ្ងៃអង្គារ ពុធ ព្រហស្បតិ៍ ចាប់ពីម៉ោង០៨ ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់៕


No comments:

Post a Comment

Pages