នាយករដ្ឋមន្ត្រូីស្តីទីថៃ ប្តូរមនុស្ស ដែលមកពីគណបក្សភឿថៃដដែល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នាយករដ្ឋមន្ត្រូីស្តីទីថៃ ប្តូរមនុស្ស ដែលមកពីគណបក្សភឿថៃដដែល




បាងកក-ថៃ ៖ រដ្ឋមន្រ្តីដឹកជញ្ជូនថៃ លោក Suriya Jungrungreangkit នឹងកាន់តំណែងជា នាយករដ្ឋមន្រ្តីស្តីទីរបស់ប្រទេសថៃ ត្រឹមថ្ងៃពុធ ម្សិលមិញប៉ុណ្ណោះ ។ដោយចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ.នៅពេលដែលការរុះរើគណៈរដ្ឋមន្រ្តី ចូលជាធរមានផ្លូវការ តំណែងនាយករដ្ឋមន្រ្តីស្តីទីនឹងបានទៅលើឧបនាយករដ្ឋមន្ត្រូី រដ្ឋមន្រ្តីមហាផ្ទៃលោកភូមិថាំ វេជ្ឆយ៉ាឆាំ( Phumtham Wechayachai) ដែលទើបមកកាន់តំណែងតែប៉ុន្មានថ្ងៃ ជំនួសវិញ។
មុននេះលោកជារដ្ឋមន្ត្រីក្រសួងការពារចាតិ។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មារ៉យទ័រ( Reuters) នាថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការធម្មនុញ្ញថៃ បានទទួលយកញត្តិស្នើឱ្យពិចារណាដកតំណែង នាយករដ្ឋមន្រ្តី លោកស្រីភែថងថាន ស៊ីណាវ៉ា, Paetongtarn Shinawatra ដោយសាររឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា!ទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ជុំវិញបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ហើយលោកស្រី ត្រូវបានតុលាការសម្រេចព្យួរតំណែងនាយករដ្ឋមន្រ្តី ជាបណ្តោះអាសន្ន។
ភ្លាមៗក្រោយការព្យួរតំណែងរបស់លោកស្រី Paetongtorn លោក Suriya ដែលស្ថិតក្នុងលេខរៀងឧបនាយករដ្ឋមន្រ្តីខ្ពស់ជាងគេ ក៏បានឡើងជាមេដឹកនាំស្តីទី។ យ៉ាងណាមិញ នៅពេលការរុះរើគណៈរដ្ឋមន្រ្តី ដែលធ្វើឡើងមុនសេចក្តីសម្រេចកាលពីថ្ងៃអង្គាររបស់ តុលាការ ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ តំណែងជានាយករដ្ឋមន្រ្តីស្តីទី នឹងធ្លាក់ទៅលើរដ្ឋមន្រ្តីមហាផ្ទៃ លោក Phumtham។
កាលពីយប់ថ្ងៃអង្គារ គណបក្សកាន់អំណាច Pheu Thai បាននិយាយថា លោក Phumtham នឹងត្រូវឡើងជាមេដឹកនាំស្តីទី ក្រោយការរុះរើគណៈរដ្ឋមន្រ្តី ដោយសារតែលោកនឹងទទួលបាន ឋានៈឧបនាយករដ្ឋមន្រ្តី ដែលស្ថិតនៅលេខរៀងខ្ពស់ជាងលោក Suriya។ ក្នុងការរុះរើគណៈរដ្ឋមន្រ្តី ដែលត្រូវបានព្រះមហាក្សត្រថៃអនុម័តយល់ព្រម កាលពីថ្ងៃអង្គារ លោក Phumtham ត្រូវបានដកពីតំណែងជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ ដើម្បីផ្លាស់ទៅជារដ្ឋមន្រ្តីមហាផ្ទៃ។ ក្រោយស្បថចូលកាន់តំណែងថ្មី នៅថ្ងៃព្រហស្បតិ៍ រូបលោកនឹងក្លាយជា រដ្ឋមន្រ្តីមហាផ្ទៃផ្លូវការ ហើយទទួលបានឋានៈជាឧបនាយករដ្ឋមន្រ្តីឡើងវិញ។
គួរបញ្ជាក់ថា សម្រាប់លោកស្រី Paetongtarn គឺលោកស្រីបានតែងតាំងខ្លួនឯងជា រដ្ឋមន្រ្តីវប្បធម៌ ក្នុងការរុះរើគណៈរដ្ឋមន្រ្តី មុនពេលត្រូវបានតុលាការព្យួរតំណែងនាយករដ្ឋមន្រ្តី។ ដូច្នេះហើយ លោកស្រីនឹងនៅអាចបន្តការងារក្នុងគណៈរដ្ឋមន្រ្តីថ្មី ក្នុងនាម ជារដ្ឋមន្រ្តីវប្បធម៌បាន។ លោក Phumtham Wechayachai នឹងកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី រហូតដល់ពេលដែល តុលាការធម្មនុញ្ញថៃ ចេញសេចក្តីសម្រេចផ្លូវការ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ឬលឿនជាងនេះ ថាតើត្រូវប្រគល់តំណែងនាយករដ្ឋមន្រ្តី ឱ្យលោកស្រី Paetongtarn វិញ ឬក៏ដកលោកស្រីពីតំណែងជាផ្លូវការតែម្តង៕



No comments:

Post a Comment

Pages