សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យច្រកទ្វារព្រំដែនកម្ពុជា វៀតណាម គឺព្រំដែនខាងកើតម្តង បន្ទាប់ពីទៅព្រំដែនខាងលិចនិងខាងជើង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្ដេចតេជោ ហ៊ុន សែន ចុះពិនិត្យច្រកទ្វារព្រំដែនកម្ពុជា វៀតណាម គឺព្រំដែនខាងកើតម្តង បន្ទាប់ពីទៅព្រំដែនខាងលិចនិងខាងជើង

 



ព្រំដែនកម្ពុជា/ វៀតណាម ៖ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
គឺព្រំដែនខាងកើត របស់កម្ពុជា វៀតណាម ។ ពោលគឺបន្ទាប់ពីទៅព្រំដែនខាងលិចនិងខាងជើង របស់កម្ពុជា ថៃ ។
ជាការកត់សម្គាល់ ហើយទំនងជាសម្តេចតេជោចង់បង្ហាញគឺបច្ចុប្បន្ននេះ ព្រំដែនកម្ពុជា ថៃស្ថិតក្នុងភាពតានតឹងនៃជម្លោះ, ហៀបនឹងកើតសង្គ្រាម , បិទច្រកព្រំដែន,ព្យួរទុកនូវព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឃន៍ ។
ប៉ុន្តែព្រំដែនកម្ពុជាវៀតណាម កម្ពុជា ឡាវ ជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឃន៍ ។ព្រំដែនគ្មានជម្លោះ គ្មានការបិទច្រកព្រំដែន ។
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច បានអោយដឹងថា: នេះគឺជាទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តីនណាម (កម្ពុជា-វៀតណាម) ដែលដំបូងឡើយ ទីតាំងនេះជាច្រករបៀងដែលប្រជាជនរស់នៅទាំងសងខាងតែងតែដោះដូរទំនិញ និងកសិផលទៅវិញទៅមក។
ក្នុងអំឡុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតជាច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនម៉ឺនជ័យ ទៅជា “ច្រកទ្វារព្រំដែនអន្តរជាតិម៉ឹនជ័យ” តាមលិខិតលេខ ៦៣៥ ស.ជ.ណ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី។
ចំពោះភាគីវៀតណាម បានឯកភាពដំឡើងកម្រិតច្រកទ្វារតំបន់ព្រំដែនតឺនណាម ទៅជា “ច្រកទ្វារ ព្រំដែនអន្តរជាតិ តឺនណាម នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៧។ ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ជាបណ្តោះអាសន្នកម្រិតថ្នាក់ខេត្ត គឺខេត្តព្រៃវែង ខេត្តតៃនិញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែលបានខិតខំកសាងច្រកអន្តរជាតិនេះឡើង ហើយតាមរយៈច្រកអន្តរជាតិម៉ឺនជ័យនេះ និងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះដូរទំនិញរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ជាពិសេសផលិតកសិផល កសិកម្មរបស់ប្រជាពលរដ្ឋដែលស្ថិតនៅជាប់ព្រំដែននៃប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានជំរុញឱ្យអាជ្ញាធរខិតខំ ប្រែក្លាយតំបន់ព្រំដែននេះឲ្យក្លាយទៅជាព្រំដែន សុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
សូមជម្រាបថា ខេត្តព្រៃវែងគ្រោងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរខេត្តតៃនីញ អំពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឺនណា ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ច្រទ្វារនេះមានទំហំផ្ទៃដីសរុបចំនួន ៨៩,៥៧៧​ម៉ែត្រការេ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០ និងបានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធដូចខាងក្រោម៖
១- អគារបំពេញបែបបទចេញ-ចូលបណ្តោះអាសន្នចំនួន០១ខ្នង ទំហំ៤៥x៧,៣ម៉ែត្រ ស្មើរនឹង០៦បន្ទប់ សាងសង់ក្នុងឆ្នាំ២០១៩។ ២-ខ្លោងទ្វាររូបប្រាសាទអង្គរវត្តចំនួន០១ ប្រវែង២២,៤ម៉ែត្រ កម្ពស់១៧ម៉ែត្រ សាងសង់ក្នុងឆ្នាំ២០២០។
៣- អគារបំពេញបែបបទចេញ-ចូលជាសំណង់រឹងមាំ ចំនួន០២ខ្នង ដោយមួយខ្នងមានទំហំ៤៤x១៥ម៉ែត្រ ស្មើរ​នឹង ១៤បន្ទប់ សាងសង់នៅឆ្នាំ២០២០៕






No comments:

Post a Comment

Pages