ប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា មកពីគណបក្សនយោបាយនានា ចំនួន៦៣៨នាក់ មកពីស្រុកបាភ្នំស្រុកមេសាង ស្រុកពាមរក៌ ខេត្តព្រៃវែង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជា មកពីគណបក្សនយោបាយនានា ចំនួន៦៣៨នាក់ មកពីស្រុកបាភ្នំស្រុកមេសាង ស្រុកពាមរក៌ ខេត្តព្រៃវែង




(ខេត្តព្រៃវែង)៖  ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានីខេត្ត និងឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកគណបក្សប្រជាជនកម្ពុជាមកពីគណបក្សនយោបាយនានានៅនៅស្រុកបាភ្នំ និងស្រុកមេសាង ស្រុកពាមរក៌ សរុបចំនួន៦៣៨នាក់ នៅខេត្តព្រៃវែង។
ពិធីប្រកាសទទួលស្គាល់សមាជិកបក្សនេះមានការចូលរួម ពីលោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនខេត្ត ,លោកចាន់ ដេត ប្រធានគណៈចាត់តាំងគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងលោក លោកស្រីជាក្រុមការងារជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះលោក ស្បោង សារ៉ាត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនសមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយភាពជឿជាក់ក្នុងការរួមដំណើរជាមួយគណបក្សដែលកំពុងដឹកនាំនាវាកម្ពុជាលើមេគ៌ា សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើននៅគ្រប់វិស័យ។
លោកបានបញ្ជាក់ថា ការរួមសុខរួមទុក្ខនិងការរួមគ្នាសម្រេចជោគវាសនារបស់ប្រទេសជាតិគឺជាកាតព្វកិច្ចដ៏ថ្លៃថ្លារបស់ប្រជាពលរដ្ឋគ្រប់រូប វត្តមានរបស់សមាជិកថ្មីនេះជាសក្ខីភាពបញ្ជាក់ពីការជឿជាក់លើគោលនយោបាយ ដ៏ត្រឹមត្រូវនិងឆន្ទៈមុះមុតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាងប្រទេសជាតិ។
ជាមួយគ្នានេះ លោក យូ សិរីវុឌ្ឍ បានថ្លែងនូវកោតសសើរចំពោះក្រុមការងារចលនាកសាងសមាជិកនៅមូលដ្ធានខេត្តព្រៃវែង ដែលបានចលនាកសាងបងប្អូនបក្សប្រឆាំង និងបក្សនានាមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបរវធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យមានសុខសន្តិភាព ការអភិវឌ្ឍ និងមានការរីកចម្រើន គ្រប់វិស័យ ប្រជាជនរស់នៅក្រោមដំបូលនៃសុខសន្តិភាព ពេញលេញ៕





























No comments:

Post a Comment

Pages