លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែវិច្ឆិកា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែវិច្ឆិកា




ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃច័ន្ទ ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តការ ការងារប្រចាំខែ តុលា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារប្រចាំខែ វិច្ឆិកា ព្រមទាំងផ្សព្វផ្សាយផែនការណ៍យុទ្ធសាស្រ្ត បន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អប្រសើរបន្តទៀត ។ ក្នុងពិធីនេះផងដែរក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកនាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនទាំង៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ 


ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានដាក់ទិសដៅ ការ កសាងផែនការ ការកសាងអង្គភាព និងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ បង្គ្រាប និងទប់ស្កាត់បញ្ហាក្មេងទំនើង និងបញ្ហាចោរកម្មផ្សេងៗ ពោលគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ ។


ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានធ្វើការក្រើនរម្លឹកដាសតឿន កោតសរសើរ និងផ្ដល់ជារង្វាន់លើកទឹកចិត្តដល់លោកលោកអធិការ មន្ត្រីជំនាញលោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលមួយចំនួន តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកដែលពាក់ព័ន្ធ ដែលបានបំពេញភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ល្អប្រសើរជាងគេ ជាអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាលដែលមានបរិស្ថានស្អាតជាងគេទូទាំងខេត្តព្រៃវែងផងដែរ ៕


ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទូលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕











No comments:

Post a Comment

Pages