សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលឈ្នះលើក្រុមកីឡាករកោះហ្គាំរបស់សហរដ្ឋអាមេរិក - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលឈ្នះលើក្រុមកីឡាករកោះហ្គាំរបស់សហរដ្ឋអាមេរិក


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ (AFC Asian Cup China 2023) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។


សារអបអរសាទរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានបង្ហាញនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេចតេជោ ដែលទើបតែបង្ហោះនៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១។

សូមជម្រាបថា ការប្រកួតវគ្គជម្រុះ (Play-Off) រវាងក្រុមជម្រើសជាតិកម្ពុជា និងកោះហ្គាំនេះ គឺដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសចិន (AFC Asian Cup China 2023)។

ក្រោយប៉ះជើងគ្នាមួយប្រាវរួចមក ក្រុមគោព្រៃកម្ពុជាក៏ទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១-០៕


No comments:

Post a Comment

Pages