-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Thursday, April 28, 2022

លោកបណ្ឌិត សឹង សំណាង ចុះជួបគ្រួសារសមាជិក គណបក្សប្រជាជនកម្ពុជា ជិត ៤០០នាក់ បង្ហាញវឌ្ឍនភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ

ចំនួនអ្នកទស្សនា: Views


លោកបណ្ឌិត សឹង សំណាង ចុះជួបគ្រួសារសមាជិក គណបក្សប្រជាជនកម្ពុជា ជិត ៤០០នាក់ បង្ហាញវឌ្ឍនភាពជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកកំពង់លែង អមដំណើរដោយសមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងសំណេះសំណាលតំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាចំនួន ៣៨០នាក់ ដែលរស់នៅក្នុងភូមិសំរោងសែន និងភូមិប៉ប្រក់ កាលពីវេលារឹកថ្ងៃទី ២៧ មេសា ២០២២។

ក្នុងជំនួបសំណេះសំណាលនោះ លោកបណ្ឌិត សឹង សំណាង បានថ្លែងជំរាបជូនពីសមិទ្ធិផល និងការរីកចម្រើនក្រោមបរិយាកាសសុខសន្តិភាពនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបាននាំប្រទេសកម្ពុជា ទទួលបានជោគជ័យលើគ្រប់វិស័យ។ ជាពិសេសការការគ្រប់គ្រងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រឹងប្រែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ រហូតបានរួចផុតពីការឆ្លងរាលដាលពីជំងឺដ៏កាចសាហាវមួយនេះ ហើយឈានដល់ការបើកប្រទេសឡើងវិញ និងធ្វើឱ្យសេដ្ឋកិច្ចជាតិ បានដំណើរការឡើងវិញដូចពេលបច្ចុប្បន្ន។

លោកបណ្ឌិត សឹង សំណាង បានរំលឹកទៅកាន់ដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជា ឱ្យទៅចួលរួមការបោះឆ្នោតគាំទ្រក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ឱ្យបានផុលផុស។

លោកបណ្ឌិត សឹង សំណាង និងក្រុមក្រុមការងារ បានចែកជូនវត្ត្ថុអនុស្សាវរីយ៍ចំពោះដំណាងគ្រួសារគណបក្សប្រជាជនកម្ពុជាក្រោមបរិយាកាសរីករាយ និងស្និទស្នាលបំផុត៕

Tuesday, April 19, 2022

លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនធ្វើតេស្តរហ័សភ្លាម ក្នុងករណីសង្ស័យ បន្ទាប់ពីបានដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ: ល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល និងក្នុងក្រុមគ្រួសារនីមួយៗ​ ដែលមានការសង្ស័យ​ថាឆ្លងវីរុសកូវីដ-១៩ សូមធ្វើតេស្តរហ័ស​ភ្លាម ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះឱ្យបានឆាប់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩​ ឬមិនព្រួយបារម្ភ​ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង​ ហើយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារផងដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ-១៩ ហើយយើងក៏មិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ​ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង​ ដែល​ត្រូវរង់ចាំ​ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ​ នៅតំបន់ណាមួយ​ រហូតដល់ដំណាច់ខែមេសានេះ។

ជាមួយគ្នានេះ ការទទួលខុសត្រូវ​របស់បុគ្គល និងសហគមន៍​នាពេលនេះ​ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩​ ក្នុងក្រុមគ្រួសារនីមួយៗ​ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ​ សូមធ្វើតេស្តរហ័ស​ ឫទៅពិនិត្យសុខភាព ហើយបើលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ ដោយឡែក បើសិនមានរោគសញ្ញាសង្ស័យថាធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសង្ងំនៅផ្ទះ​ដែលអាចនាំឱ្យស្លាប់បាត់បង់ជីវិតបាន។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំពាវនាវដល់គ្រប់បុគ្គល សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឫក្រុមគ្រូពេទ្យដែលនៅតំបន់បុគ្គលរស់នៅ​ ដើម្បីជួយអន្តរាគមន៍​បានទាន់ពេលវេលា និងសូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ​ (ទី៣​ និងទី៤)​ ឱ្យបានគ្រប់ៗគ្នា​ ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល​ និងភាពស៊ាំរបស់សហគមន៍​ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ​ ដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រោងចក្រ​ សហគ្រាស​ ទីផ្សារ​ និងសាលារៀន​ ជាដើម៕