-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Friday, May 27, 2022

ផ្លូវលំ ១ខ្សែ ប្រវែង ១,៧០០ម៉ែត្រ ក្នុងភូមិត្រពាំងថ្ម ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ត្រូវបានជួសជុល និងក្រាលថ្មមិច ដើម្បីសម្រួលដល់ការធ្វើដំណើរ បំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views


ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងកូនៗ ក្មួយៗ សិស្សានុសិស្ស ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ឯកឧត្ដម តូច ប៉ូលីវ៉ា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ និងសហការី បានចុះពិនិត្យដំណើរការជួសជុល និងក្រាលថ្មមិច ផ្លូវលំក្នុងភូមិ ១ខ្សែ ប្រវែង ១,៧០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ បំពេ ញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើ ចរា ចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលជាងមុន។ ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវគឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើ ចរាចរណ៍ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួ ល ទៅមកសាលារៀនផងដែល។ ម្យ៉ាងវិញទៀត ផ្លូវធ្វើដំណើរមានភាពចាំបាច់ណាស់សម្រាប់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។ 


រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការកសាងផ្លូវ ស្ពានយ៉ាងខ្វាត់ខ្វែងតាំងពីទីប្រជុំជនរហូតដល់ទីជនបទ ភូមិ ឃុំ នៅមូលដ្ឋាន ធ្វើយ៉ា ងណាសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនសព្វបែបយ៉ាងរបស់ប្រជាពលរដ្ឋ និងធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងកាន់តែល្អប្រសើ។ 


ការជួលជុល កែលម្អផ្លូវលំ ១ខ្សែរនេះ គឺជាការឆ្លើយតបរបស់ប្រធានក្រុមការងារចុះមូលដ្ឋានឃុំថ្នាធ្នង់ ទៅនឹងការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងឃុំថ្នាធ្នង់ ដោយសារកត្តាធម្មជាតិបានបំផ្លិចបំផ្លាញផ្លូវលំចាស់ដែលធ្លាប់ជាផ្លូវស្រួលធ្វើដំណើរកាលពីមុនមក។ សូមបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ សូមចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
















Tuesday, May 24, 2022

អគ្គិភ័យឆេះម៉ូតូអស់ ៤៣គ្រឿង របស់កម្មករ នៅក្នុងរោងចក្រស៊ីកូ ក្រុងបាវិត

ចំនួនអ្នកទស្សនា: Views


(ខេត្តស្វាយរៀង): អគ្គិភ័យ បានឆាបឆេះម៉ូតូរបស់កម្មករ កម្មកា រិនីរោងចក្រស៊ីកូ អស់ប្រមាណ ៤៣គ្រឿង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង។


ករណីអគ្គិភ័យឆេះម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង២រសៀ ល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។


បើតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីរោងដាក់ម៉ូតូ របស់កម្មករ-កម្មការិនីរោងចក្រ ក៏នាំគ្នារត់ចេញមកជួយពន្លត់ដោយយកបំពង់ពន្លត់អគ្គិភ័យបាញ់ជាច្រើនដប និងយកទុយោទឹកបាញ់ពន្លត់  តែមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបធ្វើឱ្យម៉ូតូចំនួន ៤៣គ្រឿ ងឆេះនៅសល់តែគ្រោងឆ្អឹង។


គិតត្រឹមម៉ោង ៣:៣០នាទី រសៀលថ្ងៃដដែលនេះ ភ្លើងបានរលត់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជា ខាងរោងចក្រកំពុងតែស្រាវជ្រាវរកមូលហេតុបន្ថែម ក្រៅពីឆ្លងចរន្តអគ្គិសនី ដែលនាំឱ្យមានអគ្គិភ័យឆាប់ឆេះអស់ម៉ូតូជាច្រើនគ្រឿងនេះ៕ 

Friday, May 20, 2022

សម្តេចតេជោ ហ៊ុន សែន ៖ ទិវាជាតិនៃការចងចាំ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លា.ប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត

ចំនួនអ្នកទស្សនា: Views


សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរនៅលើផេកហ្វេសប៊ុករបស់សម្តេចថា ៖ ថ្ងៃទី ២០ ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិប តេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅនិងខ្មៅងងឹ ត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣ លាននាក់ដែលបានស្លា.ប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។


សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ថ្លែបន្តថា ៖ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោ យបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លា.ប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិប តេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។


ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕









Tuesday, May 17, 2022

អគ្គលេខាធិការសហ័ន្ធខ្មែរកីឡាហែលទឹកបានដាក់ក្ដីរំពឹងសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ លោក ហែម គីរីមានក្តីរំពឹងល្អ ចំពោះអត្តពលិកកី ឡាហែលទឹកកម្ពុជាសម្រាប់ស៊ីហ្គេម២០២៣ក្រោយកីឡាករ-កីឡាការិនី ចំនួន ៨នាក់បានចាប់ផ្ដើមការប្រកួតរបស់ខ្លួនហើ យនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ដោយបានប្រកួតលើ ៥វិញ្ញាសា។


ក្នុងការចាប់ផ្ដើមថ្ងៃដំបូង វិញ្ញាសាទាំង ៥រួមមាន ហែលកង្កែប ១០០ម៉ែត្រ, ហែលរបៀបសេរី ១០០ម៉ែត្រ, ហែលផ្ងារ ១០ ០ម៉ែត្រ, ហែលមេអំបៅ ២០០ម៉ែត្រ និងហែលបណ្ដាក់សេរី ៤x៤០០ម៉ែត្រ ហើយធ្វើបានសិទ្ធផលជាច្រើន ធ្វើឱ្យលោក ហែម គីរី អគ្គលេខាធិការសហ័ន្ធខ្មែរកីឡាហែលទឹក បានចាត់ទុកថាជាក្ដីរំពឹងសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។


យោងតាមគណៈកម្មការរៀបចំកីឡាអាស៊ីអាគ្នេយ៍លោក ហែ ម គីរី បាននិយាយយ៉ាងដូច្នេះថា ៖«ប្រតិភូកីឡាករ-កីឡាការិនី វិញ្ញាសាកីឡាហែលទឹកយើងសរុបទាំងអស់គឺ ១៣រូប មានខ្ញុំបាទជាប្រធានប្រតិភូដឹកនាំ ហើយនឹងមានគ្រូបង្វឹក ២រូប និងកីឡាករ ៦រូប កីឡាការិនី ៤រូប។ ថ្ងៃនេះ (ម្សិលមិញ) យើងបានប្រកួតទៅលើវិញ្ញាសាជាច្រើន ប៉ុន្តែវិញ្ញាសាដែលយើងគួរឲ្យចាប់អារម្មណ៍គឺហែលបណ្ដាក់ ១០០មែត្រ ៤ដងបុរសមុននេះ គឺកម្ពុជាលោតទៅដល់លេខ៤ ដែលយើងឃើញថាការប្រកួតនេះ ប្រទេសមួយចំនួនមានបញ្ហាបច្ចេកទេស ដូច្នេះយើងឡើងដល់ចំណាត់ថ្នាក់លេខ៤»។


«ក៏ជាក្ដីរំភើបមួយដែរ ដែលកម្ពុជាយើងធ្វើបានចំណុចនេះ យើងសង្ឃឹមថាលទ្ធផលនេះ នឹងជម្រុញលើកទឹកចិត្តដល់ប្អូនៗកីឡាករកីឡាការិនី នឹងខិតខំតទៅទៀតដើម្បីលទ្ធផលថ្មី ហើយជាក់ស្ដែង កីឡាករ-កីឡាការិនី ដែលប្រកួតព្រឹកមិញលទ្ធផល សិទ្ធផល របស់គាត់គឺសុទ្ធតែជាចំនុចមួយដែលយើ ងចាប់អារម្មណ៍គឺបានបំបែកសិទ្ធផលថ្មី។ ហើយកីឡាករទាំង ៤រូបដែលហែលបណ្ដាក់ល្ងាចនេះ គឺធ្វើបានល្អដោយសារគា ត់បានបំបែកនូវសិទ្ធផលថ្មី លើវិញ្ញាសា ៤០០ម៉ែត្រ ៤ដងបណ្ដាក់សេរី អ៊ីចឹងហើយនេះគឺជាក្ដីសង្ឃឹមក្ដីរំពឹងមួយទៀតសម្រាប់ប្រភេទកីឡាហែលទឹកដើម្បីសម្រួចទិសដៅដើម្បីរកមេដាយ ឬលទ្ធផលថ្មី នៅស៊ីហ្គេម២០២៣»។ អគ្គលេខាធិការដដែលរូបនេះបានសង្កត់ធ្ងន់។


យ៉ាងណាមិញលោកបានបន្តថាមិនទាន់បញ្ចប់ឡើយ នៅមានការប្រកួតដទៃទៀត ហើយបានប្តេជ្ញានឹងប្រឹងប្រែងឱ្យអស់លទ្ធភាព៕ ថ្ងៃទី១ កីឡាករ-កីឡាការិនីហែលទឹកបំបែកសិទ្ធផលថ្មី ជាក្ដីរំពឹងស៊ីហ្គេម២០២៣។








Monday, May 9, 2022

កងកម្លាំង នៃតំបន់ប្រតិបត្តិការសឹករងតាកែវ ចេញល្បាតតាមខ្សែ បន្ទាត់ព្រំដែន កម្ពុជា វៀតណាម ( តាកែវ-អានយ៉ាង )ដើម្បីការពារទប់ស្កាត់ បង្ក្រាប នូវរាល់បទល្មើសដែលកើតឡើង....

ចំនួនអ្នកទស្សនា: Views


នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានចាត់តាំងកម្លាំងកងវរសេនាតូចលេខ១ និងផ្នែកសឹករងបូរីជល សារ ដែលកំពុងឈរជើងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូ វីដ-១ ៩ ដឹកនាំដោយលោកអនុសេនីយ៍ត្រី ពិន សុវណ្ណា មេបញ្ជាការរង ផ្នែ កសឹករងបូរីជលសារ សហការជាមួយ វរនគរបាលការពារព្រំ ដែនលេខ៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន។ 


ដោយ ចាប់ពីបង្គោលព្រំដែនលេខ២៥៦/២ រហូតដល់បង្គោលលេ ខ២៥៧ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្អែកយំ និងភូមិព្រៃខ្សាច់ ឃុំបូរីជ លសារ ស្រុកបូរីជលសារ ខេត្តតាកែវ ដើម្បីការពារទប់ស្កាត់ បង្ក្រា ប នូវរាល់បទល្មើសដែលកើតឡើងតាមខ្សែបន្ទាត់ព្រំដែន ។


ក្រោយពីបញ្ចប់ការល្បាត ជាលទ្ធផលល្បាត សភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែន ស្ងប់ស្ងាត់មិនមានអ្វីកើតឡើងគួរឲ្យកត់ស ម្គាល់ឡើយ ៕ 







Saturday, May 7, 2022

ឯកឧត្តម អ៊ី ឈាន ប្រជុំពិភាក្សា ត្រៀមរៀបចំកម្មវិធីបញ្ជុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នៅខេត្តប៉ៃលិន

ចំនួនអ្នកទស្សនា: Views

   



ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ត្រៀមរៀបចំកម្មវិធីបញ្ជុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយនយោបាយ ឈ្នះៗ ខេត្ត នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖
 ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលគ្រោងសាងសង់នេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព ព្រមទាំងបង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ និងបញ្ជាក់ពីសច្ចៈភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទីកន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តប៉ៃលិន ដោយបញ្ជាក់ពីភាពពិតរបស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសអ្នកដឹកនាំកម្ពុជា។

 ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា៖ នេះជាមោទនភាពមួយ ដែលខេត្តប៉ៃលិនបានសាង សង់នូវស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នេះឡើង នៅលើទឹកដីផ្ទុះឈ្នួនសន្តិភាពក្រោមនយោបាយ ឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលពីមុនខេត្តប៉ៃលិនជាតំបន់សមរភូមិក្តៅ និងតំបន់សមាហរណកម្មពោរពេញដោយភ្លើងសង្គ្រាម និងគ្រាប់មីនគ្រប់កន្លែង តែបច្ចុប្បន្នខេត្តប៉ៃលិនដ៏តូចច្រឡឹងមួយនេះ ពោរពេញដោយការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើងបំភ្លឺតាមដងផ្លូវ ស្ពាន សាលារៀន វត្តអារាមនិងប្រព័ន្ធធារាសាស្រ្តខ្វែងខ្វាត់តែម្តង។

 ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍ផ្តាំផ្ញើដល់អនុគណៈកម្មាធិការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន និងអ្នកពាក់ព័ន្ធ ព្រមទាំងក្រុមការងារទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ និងមានការទទួលខុសត្រូវខ្ពស់ ដើម្បីរៀបចំកម្មវិធីបញ្ជុះបឋមសិលា សាងសង់ស្តូបអនុស្សាវរីយនយោបាយ ឈ្នះៗនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ និងជោគជ័យទៅតាមការគ្រោងទុក។

 សូមបញ្ជាក់ថា៖ ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះខេត្តប៉ៃលិន ដែលត្រៀមបញ្ចុះបឋមសិលាសាងសង់នាពេលខាងមុខនេះ គឺស្ថិតនៅ ភូមិស្រែត្នោត សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាប់ផ្លូវក្រវាត់ក្រុង) ដោយប្រើប្រាស់ថវិកាចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងធនធានថវិកា គំនិត ប្រាជ្ញា របស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតពីនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោ សែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តប៉ៃលិនទឹកដីត្បូងពេជ្រយើងតែម្តង ៕

មន្ទីរព័ត៌មានខេត្តប៉ៃលិន:សម្រូលដោយ៖ដារ៉ា