សូមបងប្អូន មានការប្រុងប្រយ័ត្ន ជាមួយនឹងផេកដែលបន្លំធ្វើជាផេករបស់ធនាគារ ABA។ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សូមបងប្អូន មានការប្រុងប្រយ័ត្ន ជាមួយនឹងផេកដែលបន្លំធ្វើជាផេករបស់ធនាគារ ABA។


ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេ កវិទ្យា បានសង្កេតឃើញមានការកើនឡើងដែលជន ខិលខូចបង្កើ តផេកក្លែងក្លាយដោយប្រើឈ្មោះនិង logo របស់ធនាគារពិតៗដើម្បីផ្សព្វផ្សាយពីការឈ្នះរង្វាន់តាមប ណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ នេះបើយោងតាមផេក អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ នៅរ សៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។ អង្គភាពនាយកដ្ឋាននគ របាលប្រឆាំងបទល្មើ សបច្ចេកវិទ្យា លើក ជាឧទាហរណ៍ ជនខិ លខូចបានបង្កើ តផេកក្លែងបន្លំធ្វើជាធនាគារ ABA ហើយបានផ្សព្វ ផ្សាយពីការឈ្នះរង្វាន់ដែលមានចំនួនទឹកប្រាក់ ២០.០០០រៀល ដល់អ្នកដែលបានទាយលេខក្នុងរូបភាពត្រូវចំនួន ១០០នាក់ដំបូង។


បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន ផេកក្លែងក្លាយទាំងអស់នេះគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីបង្កើនចំនួ នផេក Like ឬដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះ ទៀតនោះ ពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិច បន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ ប៉ុន្តែនេះជាល្បិចដើម្បីបោ កបញ្ឆោតយកប្រាក់កាស ឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង ។នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រា ស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈប ណ្ដាញទំនាក់ទំនងសង្គមណាមួយនោះ ព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែ កចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕



No comments:

Post a Comment

Pages