ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញចូលរួមក្នុងការដកសំណាក និងវេចខ្ចប់សារធាតុញៀន ស្ថិតក្រោមការគ្រប់គ្រង់របស់សាលាដំបូងខេត្តស្វាយរៀង - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញចូលរួមក្នុងការដកសំណាក និងវេចខ្ចប់សារធាតុញៀន ស្ថិតក្រោមការគ្រប់គ្រង់របស់សាលាដំបូងខេត្តស្វាយរៀង

 


ខេត្ដស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងជាអនុប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀននៅសាលាដំបូងខេត្ត តំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងការដកសំណាក និងវេចខ្ចប់សារធាតុញៀនទាំងអស់ ស្ថិតក្រោមការគ្រប់គ្រង់របស់សាលាដំបូងខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្ដម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការវេចខ្ចប់ និងបំផ្លាញគ្រឿងញៀន។









ដោយមានការចូលរួមពីលោកប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត និងសហការី លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្រ្តីលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យពិនិត្យគ្រឿងញៀនខេត្ត និងកម្លាំងជំនាញពាក់ព័ន្ធមួយចំនួនទៀត៕







No comments:

Post a Comment

Pages