ភ្នំពេញ៖លោក រៀល ពន្លក ទីប្រឹក្សាក្រសួងព័ត៌មានផ្ញើរសារគោរពអបអរសាទរ ចំពោះ លោក សំហេង បុរស ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម ហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គទ្រង់សព្វព្រះរាជហប្ញទ័យ ប្រោសព្រះរាជទានត្រាស់បង្គាប់តែងតាំង ជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ។
ឆ្លៀងក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ លោកក៏បានជូនពរ លោក សំហេង បុរស ទទួលបាននូវសុខភាពល្អបរិបូរណ៍កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវ៉ៃនិងសម្រេចជោគជ័យគ្រប់ភារកិច្ចការងារ ជាពិសេសសូមជួបតែ ពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
<
No comments:
Post a Comment