សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្នុងមួយជីវិតខ្ញុំនេះ តាំងពីវ័យកុមារ រហូតដល់ធំដឹងក្តី ខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងផ្គរ ភ្នក់ភ្លើងសង្គ្រាម និងបទពិសោធន៍ការងារ ស្មុគស្មាញជាច្រើនជំនាន់មកហើយ “ទម្រាំមានថ្ងៃនេះ” - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

សម្ដេចពិជ័យសេនា ទៀ បាញ់៖ ក្នុងមួយជីវិតខ្ញុំនេះ តាំងពីវ័យកុមារ រហូតដល់ធំដឹងក្តី ខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងផ្គរ ភ្នក់ភ្លើងសង្គ្រាម និងបទពិសោធន៍ការងារ ស្មុគស្មាញជាច្រើនជំនាន់មកហើយ “ទម្រាំមានថ្ងៃនេះ”

 

July ,18,2022 by  

RTN Asian TV online



ភ្នំពេញ៖សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបង្ហោះសាររំលឹកពីប្រវត្តិ ដែលសម្ដេចមិនអាចបំភ្លេចបាន កាលពី៥៧ឆ្នាំមុន “១៧ កក្កដា ១៩៦៥ -១៧ កក្កដា ២០២២” ដែលពួកកងជីវពល និងប៉ូលីស ប៉ុនប៉ងសម្លាប់សម្ដេចតែមិនបានសម្រេច។


តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «នៅថ្ងៃទី១៧នេះ ខ្ញុំនៅចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ កាលពី៥៧ឆ្នាំមុន “១៧ កក្កដា ១៩៦៥ -១៧ កក្កដា ២០២២” ដែលពួកកងជីវពល និងប៉ូលីសចាប់ខ្លួនខ្ញុំ “ទៀ សង្វាន” ទៅសម្លាប់ចោល ប៉ុន្តែដោយសារ “ទឹកដោះម្តាយថ្លៃ” រួមជាមួយគុណព្រះភិរុណបង្អុរខ្លាំង បានធ្វើឱ្យរូបខ្ញុំគេចផុតពីការសម្លាប់ និងមានជីវិតរស់នៅ រហូតមកដល់បច្ចុប្បន្ន “ទៀ បាញ់” មានន័យថា សំណាងមួយក្នុងមួយលានគ្រោះថ្នាក់។


សម្ដេចបញ្ជាក់ថា «ក្នុងមួយជីវិតខ្ញុំនេះតាំងពីវ័យកុមារ រហូតដល់ធំដឹងក្តី ខ្ញុំបានឆ្លងកាត់ព្យុះភ្លៀងផ្គរ ភ្នក់ភ្លើងសង្គ្រាម និងបទពិសោធន៍ការងារ ស្មុគស្មាញជាច្រើនជំនាន់មកហើយ “ទម្រាំមានថ្ងៃនេះ”»។

No comments:

Post a Comment

Pages