មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចការងារប្រវត្តិសាស្រ្តយោធា - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចការងារប្រវត្តិសាស្រ្តយោធា

 



      (កំពង់ធំ)÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម​ សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាសាងសង់វិមានឈ្នះឈ្នះ។  នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំកិច្ចប្រជុំណែនាំនិងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ និងមេបញ្ជាការគ្រប់កងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងតួនាទីក្នុងការអនុវត្តភារកិច្ចការងារប្រវត្តិសាស្រ្តយោធា ដែលថ្នាក់លើបានប្រគល់ជូន ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។







     ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ និងប្រវត្តិសាស្រ្តយោធា បានឡើងរាយការណ៍អំពីផែនការមួយចំនួន ដែលបានទទួលពីថ្នាក់លើ និងលទ្ធផលការងារសំខាន់ៗ ដែលក្រុមការងារប្រវត្តិសាស្ត្រយោធានៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបានកន្លងមក ។


      ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោត សរសើរចំពោះក្រុមការងារប្រវត្តិសាស្ត្រយោធា និងមេបញ្ជាការគ្រប់កងឯកភាព ដែលបានអនុវត្តន៍ល្អក្នុងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា ដោយបានចងក្រងទុកនូវបទពិសោធន៍ឆាកប្រយុទ្ធវាយលុក វាយការពារទីតាំង ព្រមទាំងប្រវត្តិស្នាដៃសំខាន់ៗក្នុងសម័យសង្គ្រាមកន្លងមក នៅខេត្តកំពង់ធំ ព្រោះទីតាំងខេត្តកំពង់ធំក្នុងសម័យសង្គ្រាមកន្លងមក ជាតំបន់ប្រយុទ្ធប្ដូរផ្ដាច់រវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពឧទ្ទាមក្រៅច្បាប់ ។




       ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដល់ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​ និង​មេប ញ្ជាការ​គ្រប់​កងឯកភាព​ត្រូវ​អនុវត្តន៍​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ ។ នៅក្នុងឱកាសនេះផងដែរ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ក៏បានបញ្ជាក់ថា អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកសាងសារមន្ទីរប្រវត្តិ សាស្ត្រយោធាមួយខ្នងសម្រាប់តម្កល់ទុកឯកសារផ្សេងៗ និងសម្ភារៈ បរិក្ខារនានានៃប្រវត្តិសាស្រ្តយោធាក្នុងសម័យសង្គ្រាម និងបានរៀបចំកែលម្អសោភ័ណភាពវិមានរំលឹកគុណ និងផ្នូរសពយុទ្ធជនពលី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធជាការដឹងគុណចំពោះវីរភាពកម្មាភិបាលយុទ្ធជន យុទ្ធនារី  ដែលបានពលីជីវិត ដើម្បីជាតិនិងមាតុភូមិកម្ពុជា ។

No comments:

Post a Comment

Pages