ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារមណ្ឌលសុខភាពម៉ឺនជ័យ ស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារមណ្ឌលសុខភាពម៉ឺនជ័យ ស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល



(ខេត្តស្វាយរៀង)នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ 

ឯកឧត្តមតូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសំណង់អគារមណ្ឌលសុខភាពម៉ឺនជ័យ ស្ថិតនៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ដើម្បីពិភាក្សាត្រៀមបុគ្គលិកពេទ្យមកបម្រើការងារនៅមណ្ឌលសុខភាពនេះ ។ ដោយមានការចូលរួមពី លោកប្រធានមន្ទីរសុខភិបាលខេត្ត និងសហការី លោកនាយករដ្ឋបាលសាលាស្រុក និងសហការី លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងលោកមេភូមិវាល ។









      

ក្នុងកិច្ចជំនួបនេះ ឯកឧត្តមអភិបាលរងខេត្ត បានពិភាក្សា និងប្រឹក្សាយោបល់ជាមួយលោកប្រធានមន្ទីរសុខាភិបាល និងអ្នកពាក់ព័ន្ធ អំពីយន្តការរៀបចំនានា ដើម្បីឱ្យដំណើរការផ្តល់សេវាជូនប្រជាពលរដ្ឋបានឆាប់រហ័ស ដែលស្ថិតក្នុងអន្តរកាលមិនទាន់មានការទទួល-ប្រគល់ និងការអនុញ្ញាតពីក្រសួងពាក់ព័ន្ធ ព្រោះតម្រូវការប្រជាពលរដ្ឋចង់បានមណ្ឌលសុខភាព និងមានគ្រូពេទ្យបម្រើសេវាឆាប់រហ័ស។














ជាមួយនេះដែរឯកឧត្តម បានផ្តាំផ្ញើដល់លោកមេឃុំឱ្យធ្វើការងារនេះជាមួយសមាសភាពពាក់ព័ន្ធ និងជម្រាបប្រាប់ប្រជាពលរដ្ឋពីដំណើរការនេះឱ្យពួកគាត់បានយល់ជ្រួតជ្រាបទាំងអស់គ្នា។សម្រួលការផ្សាយដោយជា រដ្ឋា

No comments:

Post a Comment

Pages