មេការ កាស៊ីណូប៉ាស៊ីហ្វិច ជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ក្រោយពីមានករណីបុគ្គលិកកាស៊ីណូប៉ាស៊ីហ្វិច ហៅដំរី២ ចំនួន ៥០ ទៅ ៦០ នាក់ ផ្អើលសម្រុក រត់ចេញក្រៅទាំងកម្រោល - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

មេការ កាស៊ីណូប៉ាស៊ីហ្វិច ជាជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ក្រោយពីមានករណីបុគ្គលិកកាស៊ីណូប៉ាស៊ីហ្វិច ហៅដំរី២ ចំនួន ៥០ ទៅ ៦០ នាក់ ផ្អើលសម្រុក រត់ចេញក្រៅទាំងកម្រោល

 


ខេត្តកណ្ដាល៖  សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា បាតុភាពក្នុងកាស៊ីណូនេះ អាជ្ញាធរមានសមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិកម្នាក់ ជាជនជាតិវៀតណាម ដោយមិនមានឯកសារស្នាក់នៅ ជាក់លាក់ នៅប្រទេសកម្ពុជា នោះទេ។ សមត្ថកិច្ច សន្និដ្ឋានថា បុគ្គលិកនៅកាស៊ីណូ ប្រមាណ ៤០ នាក់ ជាជនជាតិវៀតណាម មកធ្វើការដោយខុសច្បាប់។ ការបញ្ជាក់នេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង – ស្ថាប័ន ទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាជិក គ.ជ.ប.ជ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។







លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្ដាល បានបញ្ជាក់ថា  ករណីនេះ មិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នា ទម្លុះទ្វាររបង រត់ចេញប៉ះគ្នា ជាមួយសន្តិសុខ របួសសន្តិសុខ ៣ នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្ត កំពុងធ្វើការជាមួយក្រុមហ៊ុន។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញពាក់ព័ន្ធ បានចុះទៅកន្លែង កើតហេតុ ដើម្បីស្រាវជ្រាវ រកដើមចម ដែលនាំឲ្យ កើតមានរឿងហេតុ បែបនេះ ៕ដោយស្អែកស្លាប់ ស្អែកស្លាប់

No comments:

Post a Comment

Pages