ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពង្រឹងការងារជំនាញអន្តោប្រវេសន៍ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ចុះពង្រឹងការងារជំនាញអន្តោប្រវេសន៍ដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

 


ប៉ោយប៉ែត៖ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ចំនួនពីររូបបានចុះមកត្រួតពិនិត្យ ពង្រឹងបន្ថែមលើការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ។

ការចុះត្រួកពិនិត្យនេះធ្វើឡើងដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកឧត្ដមសេនីយ៍ទោ យី ភាលី និងលោកឧត្ដមសេនីយ៍ត្រី ឈឹម រត្ថា អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ បានអញ្ជើញចុះមកត្រួតពិនិត្យ ពង្រឹងបន្ថែមលើការងារជំនាញអន្តោប្រវេសន៍ និងការអនុវត្តវិន័យលេខ ០០៦ របស់កងកម្លាំងនគរបាលជាតិ ដល់មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ និងលោកនាយផ្នែក ។





បន្ទាប់ពីកិច្ចប្រជុំត្រូវបានបញ្ចប់លោកឧត្ដមសេនីយ៍ទោ អនុប្រធាននាយកដ្ឋាន និងលោកនាយប៉ុស្តិ៍ បានដឹកនាំក្រុមការងារចុះពិនិត្យកម្លាំងប្រតិបត្តិការតាមបណ្ដាគោលដៅនីមួយៗ ចំណុចស្លាបឆ្វេង-ស្លាបស្ដាំក្នុងភូមិសាស្ត្រប្រតិបត្តិការ ដែលបច្ចុប្បន្នកំពុងប្រចាំការការពារទប់ស្កាត់ការលួចឆ្លងដែនចេញ-ចូលប្រទេសដោយខុសច្បាប់របស់ពលរដ្ឋខ្មែរ និងជនបរទេស ៕

No comments:

Post a Comment

Pages